សកម្មជនរបស់ទណ្ឌិត សម រង្ស៊ី ប្រមាថពលករខ្មែរធ្វើការនៅថៃ ឲ្យនៅលាងបង្គន់ លាងចាន ធ្វើសំណង់តពូជ តត្រកូល... (ទស្សនាវីដេអូ)

នយោបាយថ្ងៃព្រហស្បត្តិ៍ ទី08 ខែមិថុនា ឆ្នាំ2023 ម៉ោង 8:02 នាទី ល្ងាច

admin : Sorith

តាមរយៈវីដេអូ Tik Tok បងប្អូនខ្មែរជាពលករនៅប្រទេសថៃ បានប្រតិកម្មនឹងទណ្ឌិត សម រង្ស៊ី ថា ពួកគាត់ជាពលរដ្ឋខ្មែរ ធ្វើពលករនៅក្នុងប្រទេសថៃ មិនអនុញ្ញាតឲ្យមកទឹកដីថៃទេ បើហ៊ានចូលដីថៃ ក្រុមការងាររបស់គាត់ ដែលគាត់អះអាងថាមានគ្នាប្រមាណជាងមួយលាននាក់ជាពលករ នឹងទៅដល់ព្រលាន​យន្តហោះតែម្តង ។

បន្ទាប់ពីមានប្រតិកម្មយ៉ាងដូច្នេះ ឈ្មោះ ជឹម សុផាត (Chim Sophat) គេមិនស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ជឹម សុផាត ជាអ្នករស់នៅសហរដ្ឋអាមេរិក និងអាចជាសកម្មជនរបស់ សម រង្ស៊ី បានពោលពាក្យប្រមាថដល់ពលករខ្មែរនៅប្រទេសថៃថា ៖ «កណ្តុំឆែបអាប្អូន ស្តាប់មួយសន្ទុះធំ ស្មានតែជាទ្រឹស្តីពួកឧកញ៉ា ឯកឧត្តមណា សម្រាប់ឡើងនិយាយ  តែដល់ពេលអាប្អូនឯងអះអាងជាពលករនៅប្រទេសថៃអ៊ីចឹង ចឹង ស្អែកនៅធ្វើសំណង់ទៀតចុះ... ស្អែកទៅលាងបង្គន់ លាងចានឲ្យគេទៀតទៅអាប្អូន... ធ្វើការបម្រើឲ្យថៃទៀតទៅចឹង... ។ បើអះអាងថា បើពួកអាប្អូនឯងជាងមួយលាននាក់ ព្រមដើរតាមអាប្អូនឯង នោះពួកគាត់នឹងព្រមបន្តធ្វើការបម្រើឲ្យថៃតពូជ តត្រកូល ពីតា ដល់ចៅៗបន្តទៀត! អាប្អូនឯងនិយាយដូច្នេះ ចាត់ទុកប្រទេសថៃជាកម្មសិទ្ធិផ្តាច់មុខរបស់អាប្អូនឯងផ្ទាល់តែម្តងឬ ដែលហ៊ានអះអាងបែបនេះអាប្អូន! តើកម្មសិទ្ធិអីអាប្អូន ស្អែកទៅលីស៊ីម៉ង់ត៍នឹង? ស្អែកអាប្អូន​ឯងទៅកាត់ដែកដូចតែគេតែដូចតែឯងនឹង!

សូមបងប្អូនទស្សនាវីដេអូ និងស្តាប់សម្តីរបស់ ជឹម សុផាត ដូចខាងក្រោម ៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម