ដោយ តារារិទ្ធ៖
នៅខេត្តកណ្តាលនាព្រឹកថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជាបានថ្លែងថាព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានក្លាយទៅជាកេរ្តិ៍ឈ្មោះជាប្រវត្តិសាស្រ្តដែលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយទទួលផល។
សម្តេចតេជោមានប្រសាសន៍ថា«ព្រឹត្តិការណ៍នេះបានក្លាយទៅជាកេរ្តិ៍ឈ្មោះប្រវត្តិសាស្រ្តដែលទុកឲ្យកូនចៅជំនាន់ក្រោយទទួលផល ដូនតារបស់យើងពេលធ្វើស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមអត់មានយកលុយអ្នកណាមួយរៀល»។
សម្តេចក៏បានប្រគល់ភាពជោគជ័យនៃការរៀបចំស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ នេះគឺជាស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មជាមួយនឹងការលើកឡើ ងរបស់ ស ឡុងដេត ដែលបានប្រជុំថ្ងៃទី ៣ មិថុនា ជាមួយក្រុមប្រឹក្សឃុំ សង្កាត់ ខណ្ឌដូនពេញ ខណ្ឌ ៧ មករា និងខណ្ឌទួលគោក បានទិតៀនលើរាជរដ្ឋាភិបាលថាមិន ព្រមយកលុយគេ ហើយថាប្រទេសគេឱ្យតែបង្កើតកីឡាមួយ គឺគេរកលុយបានរាប់ពាន់លានដុល្លារ ។
សម្តេចបានប្រាប់ទៅ ស ឡុងដេត ថាប្រាប់ឲ្យហើយកុំឈ្លើយរាល់កិច្ចប្រជុំ របស់លោកឯងមានមនុស្សរបស់សម្តេចនៅទីនោះ៕