អតីតនាយកប្រតិបត្តិរបស់ Google និយាយថា គេមិនខ្លាច AI គ្រប់គ្រងពិភពលោកទេ តែខ្លាចបញ្ញាសិប្បនិមិត្តរបស់ចិន

បច្ចេកវិទ្យាថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2023 ម៉ោង 6:17 នាទី ល្ងាច

ដោយ ម៉ារ៉ា់៖

អតីតនាយកប្រតិបត្តិ(CEO) របស់ Google លោក Eric Schmidt និយាយថា គេមិនខ្លាច AI ដណ្តើមគ្រងពិភពលោកដូច Skynet ក្នុងរឿង Terminator Iron Man នោះទេ អ្វីដែលអ្នកគួរខ្លាចជាងនេះ គឺចិននាំមុខ «ផ្នែកបញ្ញាសិប្បនិមិត្ត» ។

ភាពភ័យខ្លាចដែលយើងត្រូវបានបញ្ឆេះតាំងពីកុមារភាពនៅក្នុងមនុស្សជាច្រើនតាមរយៈខ្សែភាពយន្តបែបមនុស្សដែក Terminator ដែលថា ប្រសិនបើ AI ឆ្លាតពេកនឹងគ្រប់គ្រងពិភពលោកដូច Skynet ប៉ុន្តែការពិតប្រហែលជាមិនដូចនោះទេ នៅពេលអ្វីដែលអាមេរិកខ្លាច គឺខ្លាចចិនជែងនាំមុខ ។ អតីតនាយកប្រតិបត្តិ Google បានសម្ភាសជាមួយ Australian Finacial Review ថា «ប្រសិនបញ្ឈប់ការអភិវឌ្ឍន៍ AI គឺដូចផ្តល់​ប្រៀបឲ្យចិនយ៉ាងដូច្នោះ» ។

ដំណោះស្រាយចំពោះ AI គ្រប់គ្រងពិភពលោក គឺសាមញ្ញដូចជាការកំណត់បទដ្ឋានទូទៅ ប៉ុន្តែមិនឈប់រយៈពេល 6 ខែទេ ។

លោក Schmidt បានបង្ហាញទស្សនៈថា គាត់ប្រឆាំងនឹងការបញ្ឈប់ការអភិវឌ្ឍន៍ AI សម្រាប់រយៈពេលប្រាំមួយខែព្រោះវានឹងបន្ថយល្បឿននៃការបង្កើតថ្មី ខ្លាចរត់តាម​ចិនមិនទាន់ ហើយអ្វីដែលគាត់ស្នើគឺ «ចង់​ឲ្យ​អ្នក​រាល់​គ្នា​ពិភាក្សា​អំពី​បទដ្ឋាន ឬវិធានការសុវត្ថិភាព AI សមស្របឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ។

មុននេះកាសែត Bloomberg បានរាយការណ៍ថា អ្នកស្រាវជ្រាវជាង 1,000 នាក់ រួមទាំងម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk បានដាក់លិខិតមួយតាមរយៈវិទ្យាស្ថាន Future of Life សុំឱ្យពួកគេបញ្ឈប់ការអភិវឌ្ឍន៍ AI ជាបណ្តោះអាសន្នមុនយ៉ាងហោចណាស់ 6 ខែ ដើម្បីសិក្សាពីផលប៉ះពាល់ជុំវិញ ដើម្បីស្វែងរកវិធានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ មុនពេលអ្វីៗទាំងអស់ហួសពេល ៕

Elon Musk បាននិយាយនៅឯសន្និសីទបច្ចេកវិទ្យាភាគនិរតីក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកកាលពីខែមីនាកន្លងទៅថា AI អាចវិវឌ្ឍន៍ដោយលោតផ្លោះ មិនមានការរឹតត្បិតជីវសាស្រ្តដូចមនុស្សទេ ។ ឧទាហរណ៍ Alpha Go ដែលជា AI មកពីក្រុមហ៊ុន Deepmind របស់ Google បានយកឈ្នះ Lysedol អតីតជើងឯកពិភពលោក កូរ៉េខាងត្បូង ហើយបន្ទាប់មកបានយកឈ្នះ Ke Jia ម្ចាស់ជើងឯកពិភពលោកបច្ចុប្បន្ន 3 ជាប់ៗគ្នា។

Musk ក៏បានបន្ថែមថា នៅពេលអនាគត AI អាចឈានដល់ចំណុចមួយដែលមនុស្សជាតិត្រូវវិនាស និងសាហាវជាងអាវុធនុយក្លេអ៊ែរ ទំហំនៃក្បាលគ្រាប់នុយក្លេអ៊ែរក៏ត្រូវតែគ្រប់គ្រងផងដែរ ប៉ុន្តែវាគួរឱ្យអស់សំណើចណាស់ដែល AI មិនត្រូវបានគ្រប់គ្រងទាល់តែសោះ ៕

ប្រភព springnews


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម