៣៥ ប្រទេស ចូលប្រទេសថៃដោយមិនបាច់សុំ Visa តែកំណត់ចំនួនថ្ងៃទៅតាមប្រទេស

ទេសចរណ៍ថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2023 ម៉ោង 6:52 នាទី ល្ងាច

ដោយ សូរ្យសែង៖

សម្រាប់ឆ្នាំនេះ នៅពេលដែលការធ្វើដំណើរអន្តរជាតិបានចាប់ផ្តើមជាថ្មី បន្ទាប់ពីស្ថានភាព Covid-19 នៅប្រទេសថៃ ថៃអាចទទួលយកអ្នកទេសចរចំនួន 35 ប្រទេស ដោយមិនបាច់សុំទិដ្ឋាការ (Visa) តែបានចំនួនថ្ងៃទៅតាមប្រភេទប្រទេស ។ តើមានប្រទេសណាខ្លះ តោះមើលទាំងអស់គ្នា ។

ក្រុមប្រទេសចូលប្រទេសថៃបាន ១៤ ថ្ងៃដោយមិនបាច់សុំ Visa៖

១. ប្រទេសបារ៉ែន ២. ប៊្រុយណេ ៣. កម្ពុជា ៤. មីយ៉ាន់ម៉ា ៥. តៃវ៉ាន់ (ចន្លោះថ្ងៃទី ៣១ សីហា ២០២២ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣) ប៉ុណ្ណោះ ។

យើងមិនដឹងថា ហេតុអ្វីប្រទេសកម្ពុជា ជាអ្នកភូមិផងរបងជាមួយគ្នា ជាប្រទេសក្នុងអាស៊ានដូចគ្នា តែបានចំនួនថ្ងៃ(១៤ថ្ងៃ) តិចជាងបណ្តាប្រទេសអាស៊ានទៃទៀត?

ក្រុមប្រទេសចូលប្រទេសថៃបាន ១៥ ថ្ងៃដោយមិនបាច់សុំ Visa៖

៦. ប្រទេសជប៉ុន

ក្រុមប្រទេសចូលប្រទេសថៃបាន ៣០ ថ្ងៃដោយមិនបាច់សុំ Visa៖

៧. ប្រទេសចិន ខេត្តហៃណាន ៨. ហុងកុង ៩. ឥណ្ឌូនេស៊ី ១០. កាហ្សាក់ស្ថាន ១១. ឡាវ ១២. ម៉ាកាវ ១៣. ម៉ុងហ្គោលី ១៤. ម៉ាឡេស៊ី ១៥. ម៉ាល់ឌីវ ១៦. ហ្វីលីពីន ១៧. កាតារ ១៨. រុស្ស៊ី ១៩. សីសែល (Seycheeles) ២០. សិង្ហបុរី ២១. អាហ្វ្រិកខាងត្បូង ២២. តាហ្ស៊ីគីស្ថាន ២៣. ទួរគី ២៤. វ៉ានូទូ ២៥. វៀតណាម ។

ក្រុមប្រទេសចូលប្រទេសថៃបាន ៣០ ថ្ងៃដោយមិនបាច់សុំ Visa៖

២៦. គីហ្ស៊ីស្ថាន (ពីថ្ងៃទី ១ សីហា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥) ។

ក្រុមប្រទេសចូលប្រទេសថៃបាន ៩០ ថ្ងៃដោយមិនបាច់សុំ Visa៖

២៧. អាហ្សង់ទីន ២៨. ប្រេស៊ីល ២៩. ឈីលី ៣០. អេក្វាឌ័រ ៣១. កូរ៉េខាងត្បូង ៣២. ប៉េរូ ។

ក្រុមប្រទេសចូលប្រទេសថៃបាន ១៦០ ថ្ងៃដោយមិនបាច់សុំ Visa៖

៣៣. ប៉ាណាម៉ា ៣៤. កាណាដា

ក្រុមប្រទេសចូលប្រទេសថៃបាន ៣៦៥ ថ្ងៃ (១ឆ្នាំ) ដោយមិនបាច់សុំ Visa៖

៣៥. ហ្សកហ្ស៊ី

 

ប្រភព sanook


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម