សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មិនទាន់មានកម្មករណាម្នាក់រងគ្រោះដោយសារបាត់  EBA នៅឡើយទេ!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី13 ខែមិថុនា ឆ្នាំ2023 ម៉ោង 5:36 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

នៅកម្ពុជា មិនទាន់មានកម្មករ-កម្មការនីណាម្នាក់រងគ្រោះដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះEBA នៅឡើយទេ។ នេះជាប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅខេត្តកំពង់ឆ្នាំងនៅថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មានបុគ្គលម្នាក់បាននិយាយថា សម្ដេចមិនហ៊ានជួបជាមួយកម្មករ-កម្មការនីនោះទេ ដោយសារតែបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ  EBA  ។

សម្តេចតេជោជួបម្ដងសុទ្ធតែ ១៨,០០០ នាក់ ហើយគេមិនដឹងថា EBA ជាស្អីផង មិនមែនថាក្មួយៗមិនដឹងទេ ប៉ុន្តែក្មួយៗបានរងគ្រោះដោយសារអា EBA ហើយឬនៅ? វាអត់មានរងគ្រោះទេ!

សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា ប្រព័ន្ធអនុគ្រោះពន្ធ  EBA វាគង់តែបាត់ទេ បើតាមការព្យាករណ៍របស់សម្ដេច គឺឆ្នាំ២០២៧ វានឹងបាត់ទៅឯង ដោយសារប្រទេសយើងនឹងចាកចេញពីប្រទេសមានចំណូលតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ តែបើទោះបីជាបាត់បង់ក៏មិនមានបញ្ហាអ្វីដែរ ដោយកម្ពុជាត្រូវខិតខំប្រឹងប្រឹងដោយខ្លួនឯង យើងមិនត្រូវពឹងអ៊ុកស៊ីហ្សែនគេដករហូតទេ យើងត្រូវកាត់បន្ថយការពឹងពាក់បរទេស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម