ផ្លូវ ៦ ខ្សែក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ចាប់ផ្តើមជួសជុល និងអ៊ុតកៅស៊ូ AC

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី19 ខែមិថុនា ឆ្នាំ2023 ម៉ោង 8:36 នាទី ព្រឹក

តបតាមការការណែនាំពីឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក ក្រុមការងារចុះជួយសង្កាត់ផ្សារដើមគរ សហការជាមួយរដ្ឋបាលសង្កាត់ នឹងគ្រោងជួសជុលគ្រឹះក្រោម ជង្ហុកសម្បុកមាន់ និងអ៊ុតកៅស៊ូ AC ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បានចាប់ផ្តើមបណ្តើរៗហើយ ដែលសរុបមាន ៦ ខ្សែ ស្មើ ១១ ទីតាំង ក្នុងនេះ បានសម្រេច ៣ ខ្សែស្មើ ៥ ទីតាំងរួចមកហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋផង និងដើម្បីជាការលើកសោភ័ណភាពក្នុងសង្កាត់ ក៏ដូចក្នុងរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រងផង ។

នៅសល់ ៤ ខ្សែទៀត គឺផ្លូវលេខ 212, 220, 226 និងផ្លូវលេខ 230 ស្មើនឹង ៤៨៥ ម៉ែត្រក្រឡា នឹងត្រូវជួសជុលចាក់កៅស៊ូ AC ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយសហការយ៉ាងល្អជាមួយមន្ទីរសាធារណការរាជធានី ។

ការធ្វើផ្លូវ និងជួសជុល ជាកិច្ចការចាំបាច់សម្រាប់ការរស់នៅស្រួល សុវត្ថិភាពគ្មានគ្រោះថ្នាក់ចរាចរណ៍របស់ប្រជាពលរដ្ឋ ដោយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក ដាក់ទិសដៅក្នុងសង្កាត់ទាំង ១០ នៃខណ្ឌទួលគោកទាំងមូល ដែលទទួលបានការជួសជុលផ្លូវ និងអ៊ុតកៅស៊ូដូចគ្នាទាំងអស់ ។

សូមបញ្ជាក់ថា ផ្លូវចំនួន ១១ ខ្សែស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដែលខូចលើសពីសម្បុកមាន់ ត្រូវបានឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន​ខណ្ឌ ទួល គោក ចំណាយថវិកាផ្ទាល់ខ្លួន ជួសជុលដោយអ៊ុតកៅស៊ូ រួមសហការជាមួយមន្ទីរសាធារណការក្រុង រដ្ឋបាលខណ្ឌទួល គោកផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម