ឯកឧត្តម ទូច ស៊ុនណារី តំណាងឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី អធិបតីពិធីបិទការជួសជុលផ្លូវខូចចំនួន ២៣ ខ្សែក្នុងសង្កាត់បឹងកក់២ ជួសជុលហើយ

នយោបាយថ្ងៃអាទិត្យ ទី25 ខែមិថុនា ឆ្នាំ2023 ម៉ោង 2:14 នាទី ល្ងាច

ផ្លូវខូចចំនួន ២៣ ខ្សែ ដែលមានជង្ហុក ១១៦ កន្លែង សម្បុកមាន់ ៨១ កន្លែងទាំងកៅស៊ូ និងបេតុង ក្នុងសង្កាត់បឹង កក់២ ខណ្ឌទួលគោក ត្រូវបានជួសជុលrYcral’ 100% ដោយប្រើប្រាស់កៅស៊ូត្រជាក់ (Cold Mixed) 80 តោន អស់ទឹកប្រាក់ ១២.៩៩៥ ដុល្លារ ជាអំណោយដ៏ថ្លៃថ្លៃរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ​ខណ្ឌទួលគោក ត្រូវបានធ្វើពិធីបិទ ក្រោមអធិបតី ឯកឧត្តម ទូច ស៊ុនណារី អនុប្រធានក្រុមការងារ គ៧៨ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី នៅព្រឹកថ្ងៃអាទិត្យ ទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ ។

ផ្លូវខូចទាំងនេះ ចាប់ដំណើរការជួសជុល ពីថ្ងៃទី ១ មិថុនា ឆ្នាំ ២០២៣ រហូតមកដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ បានសម្រេចជួសជុលហើយជាស្ថាពរគួរជាទីរីករាយ ។ នេះជាការជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលដ្ឋានរបស់ប្រទេសជាតិ ដែលបង្ហាញពីការគាំទ្រដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនដ៏ផូរផងើនៃយើង ដែលសម្តេចបានប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងការស្តារ និងកសាងហេដ្ឋារចនាសម័្ពន្ធ ដែលជាអាទិភាពមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ។

ក្នុងនោះ ដែរ ឯកឧត្តម ទូច ស៊ុនណារី បានរំឭកនៅចំពោះប្រជាពលរដ្ឋដែលបានមកចូលរួមពិធីបិទ​ចំនួន ៣០០ នាក់ថា យើងបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ទៅបោះឆ្នោតទាំងអស់គ្នា  កុំភ្លេចយកអត្តសញ្ញាណប័ណ្ណទៅជាមួយ ប្រាប់ពីការគូសសន្លឹកឆ្នោត គូសសញ្ញាទេវតាលេខរៀងទី ១៨ ចុងក្រោយគេបង្អស់  សូមថែទាំសុខភាព កុំចេញទៅទេសចរណ៍ ឬទៅក្រៅប្រទេសចំថ្ងៃបោះឆ្នោត ។

ក្នុងពិធីនោះ ក៏មានជូនអំណោយដល់ពលរដ្ឋទាំង ៣០០ នាក់ ដែលជាអំណោយរបស់សម្តេចតេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ជាប្រធានក្រុមការងារដ្នាក់ជាតិចុះជួយខណ្ឌទួលគោក មានអង្ករ ២៥ គីឡូក្រាម មីជាតិ មួយកេសតូច និងទឹកស៊ីអ៊ីវមួយួរ ផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម