ត្រីងាប់ពេញឆ្នេរនៅប្រទេសថៃ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី27 ខែមិថុនា ឆ្នាំ2023 ម៉ោង 9:11 នាទី ព្រឹក

ដោយ សូរ្យសែង៖

តាមព័ត៌មានពីកាសែតក្នុងស្រុកថៃ បានឲ្យដឹងថា ត្រីងាប់កំពុងជះក្លិនស្អុយនៅឆ្នេរបាងសែន ខេត្តស្រ៊ីរ៉ាឆា ប្រទេសថៃ លាតសន្ធឹងប្រមាណមួយគីឡូម៉ែត្រ ដែលគេជឿថា មកពីអ្នក​នេសាទ​ចុះ​ពី​ទូក​អូស​អួន​ ជាប់ត្រីប្រភេទនេះ ដែលមិនសូវមានតម្លៃដោយសារវាជាត្រីមានឆ្អឹងច្រើន ហើយក៏បោះចោល​ចូល​សមុទ្រ​បង្ក​ឱ្យ​រលក​បោកបក់​មក​លើ​ឆ្នេរ ហើយ​បញ្ចេញ​ក្លិនស្អុយ​ ។ អ្នក​ទេសចរ​ស្រាប់តែ​ត្អូញត្អែរ​ថា​មិន​ហ៊ាន​ហែល​ទឹក​ទេ ។

ប្រភេទត្តីនេះ​មាន​ឆ្អឹង​ច្រើន ហើយ​មិនមាន​តម្លៃ​​ ទើបពេល​អ្នក​នេសាទ​ចាប់​បាន​ក៏​បោះចោល​ទៅវិញ ហើយអណ្តែតមកទើលើឆ្នេរ។ កន្លង​មក ​ក៏​ធ្លាប់​មាន​ព្រឹត្តិការណ៍​បែប​នេះ​ដែរ ទឹក​សមុទ្រ​មាន​ក្លិន​ស្អុយ​យ៉ាង​ខ្លាំង ដែល​គ្មាន​អ្នក​ទេសចរ​ណា​ហ៊ាន​មក​លំហែ​កាយ ឬ​លេង​ទឹក​ឡើយ ។ ខាងមន្ត្រី​បាន​ប្រមូល​សាកសព​ត្រី​បាន​ប្រមាណ ៧​តោន​រួច​មក​ហើយ ៕

ប្រភព mgronline

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម