រកឃើញម្ចាស់អាខោន Tik Tok ដែលសម្តេចតេជោស្វែងរកហើយ!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែមិថុនា ឆ្នាំ2023 ម៉ោង 6:25 នាទី ល្ងាច

ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារសំឡេងតាមតេឡេក្រាម នៅពេលថ្ងៃត្រង់ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ រកម្ចាស់អាខោន Tik Tok ដែលបានប្រើប្រាស់ និងដាក់រូបថត រួម​បង្ហោះសកម្មភាពរបស់សម្តេចកន្លងមក ឥឡូវនេះ នៅរសៀលនេះ បានរកឃើញយុវជនម្នាក់ជាម្ចាស់គណនី ខាងលើហើយ ។

សម្តេចមានប្រសាសន៍ថា អ្នកជាម្ចាស់អាខោននោះ សម្តេចបានសុំយកមកគ្រប់គ្រងវិញ ដោយមាន Follower 314K និងមានអ្នក Like រហូតដល់ 3,4 M (3,4 លាន Like) ។ សម្តេចមានប្រសាសន% អ្នកបង្កើតអាខោននេះ គ្មានចេត្តនាអាក្រក់ទេ ។ សម្តេចបានសន្យាថា នឹងស្នើមកគ្រប់គ្រង រួចនឹងប្រគល់តួនាទីជាជំនួយការរបស់សម្តេចទៀត ផង ។

នៅរសៀលថ្ងៃនេះ យុវជនម្នាក់នេះ ក៏បានចេញវីដេអូនៅលើបណ្តាញសង្គម Tik Tok ដោយសរសេរថា «ខ្ញុំបាទជាម្ចាស់អាខោន Tik Tok» ។

យុវជនជាម្ចាស់អាខោន TikTok នោះ មានគណនីហ្វេសប៊ុកឈ្មោះ ចក់ វណ្ណ រួន ដោយមានខ្លឹមសារ​ខាងក្រោម អត្តាហិ.អត្តនោ.នាថោ កម្ពស់ 1,80m កូនពៅ ។

ដូច្នេះការលេងបណ្តាញសង្គម ទាងហ្វេសប៊ុក ទាំង Tik Tok ក៏ដោយ បើលេងមានប្រយោជន៍ជាតិ ប្រយោជន៍សង្គម ពិតជាគួរឲ្យសរសើរ ។

តើអាខោន Tik Tok នេះ ជារបសយុវជននេះពិតប្រាកដឬអត់ បើពិតមែន យុវជននេះពិតជាសំណាង ហើយមានការកោតសរសើរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលផ្ទុយពីមនុស្សមួយចំនួន ដើម្បី​ផលប្រយោជន៍បុគ្គល ទោះប្រាសចាកសីលធម៌ លេងគ្មានវិន័យថ្លៃថ្នូរ ខូចតម្លៃវប្បធម៌ ប្រពៃណីខ្មែរ វាទៅជារឿងដាក់ទោស​ទណ្ឌចំពោះខ្លួនទៅវិញ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម