គ្រោះថ្នាក់នៅជិតយើង! Power Bank ផ្ទុះទាំងមិនបានសាក

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី29 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:05 នាទី ល្ងាច

ដោយ សូរ្យសែង៖

ប្រភព sanook

អ្នកប្រើប្រាស់ហ្វេសប៊ុក Tong Dhaninrath Bhakdeekirakit ជនជាតិថៃ បានបង្ហោះ​ប្រាប់​រឿង​ដ៏​រន្ធត់​មួយ​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្លួន​គាត់ ទុកជា​ការ​ព្រមាន និងជាឧទាហរណ៍មួយសម្រាប់មនុស្សទាំងឡាយ ។

ម្ចាស់អាខោននោះរ៉ាយរ៉ាប់ថា គាត់មានអាជីពជាមគ្គុទ្ទេសក៍ទេសចរណ៍ ហើយត្រូវធ្វើដំណើរទៅទីកន្លែងផ្សេងៗជាច្រើន និង​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ ហើយ​គាត់​មាន​បំណង​ទិញ​ទូរស័ព្ទ​ថ្មី​មួយ​ដើម្បី​ទុក​ជាជំនួយពេលគាត់ទៅមី​យ៉ាន់​ម៉ា​។

រហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ គាត់បានទៅទិញទូរស័ព្ទនៅហាងលក់ទូរស័ព្ទមួយ នៅក្នុងហាងទំនិញមួយ តំបន់ Srinakarin ដោយ Free កាស​ស្តាប់​សម្លេង​ ព្រម​ទាំង power bank ដែលមានសមត្ថភាព 10,000 mah ។

គាត់និយាយបន្តថា ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ ដោះ​ឧបករណ៍​មក​ពិនិត្យ ហើយ​សាក​សាក power bank នោះ ​មុន​ចូល​គេង គាត់​បាន​ដក​ឆ្នាំង​សាក​ពី power bank ចេញ​ ហើយទុកក្នុងថង់ដើម មុនពេលដាក់វានៅក្នុងវ៉ាលីស ដើម្បីរៀបចំកញ្ចប់ធ្វើដំណើរនៅថ្ងៃបន្ទាប់ ។

 

ក្រោយមក​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក ខណៈ​កំពុង​អង្គុយ​ គាត់ចាប់ផ្តើមធុំក្លិនស្អុយ ដែលគំនិតដំបូងគឺមកពីផ្ទះផ្សេង មួយសន្ទុះក្រោយមក ក៏ឮសំឡេងផ្ទុះយ៉ាងខ្លាំង ខ្លួន​ក៏​ប្រញាប់​រត់​ចេញ​ទៅ​មើល​មុខ​ផ្ទះ។ ស្រាប់តែ​អ្នកជិតខាង​ស្រែកថា​ មានផ្សែងហុយចេញពីផ្ទះរបស់គាត់ រហូតដល់មានភាពវឹកវរ ។

តើផ្សែងចេញពីបន្ទប់ណា? ព្រោះ​បន្ទប់​នីមួយៗ​មិន​មាន​ដោត​អ្វី​ទាំងអស់ រហូតដល់គាត់ដឹងថាមានផ្សែងចេញពីបន្ទប់គេង ប៉ុន្តែមិនអាចបើកទ្វារចូលបន្ទប់បាន ​រហូត​សន្តិសុខ​យក​ញញួរ​មក​វាយ​ទ្វារ​ចូល​ទៅ​បាញ់​ក្នុង​បន្ទប់​ដេក ។

សរុប​សេចក្តី​មក​អគ្គិភ័យ​នេះ​កើត​ចេញពី​គំនរ​វ៉ាលី​ដាក់​នៅ​កណ្តាល​បន្ទប់ ដែលមានខូចខាតយ៉ាងច្រើន រហូតដល់ម៉ាស៊ីនត្រជាក់រលាយ ប៉ុន្តែ​សំណាង​ល្អ​ភ្លើង​មិន​ទាន់​រាល​ដល់​កន្ទេល​។ ពេល​ចុះ​ពិនិត្យ​ក៏​បាន​រក​ឃើញ​ថា មូលហេតុ​នៃ​ការ​ផ្ទុះ​និង​ឆេះ​នេះ​មក​ពី power bank ។ តែគាត់នៅតែឆ្ងល់ តើវាផ្ទុះដោយរបៀបណា? ដោយសារតែបន្ទប់គេងមិនក្តៅទាល់តែសោះ ព្រោះ​ម៉ាស៊ីន​ត្រជាក់​ទើប​បាន​បិទ ៣០ នាទី​មុន​ពេល​ចុះ​មក​ក្រោម ។

ចុង​ក្រោយ​ម្ចាស់​ការ​បង្ហោះ​បាន​និយាយ «តើសំណាងប៉ុណ្ណា? វាមិនផ្ទុះនៅពេលយើងគេង តើមានគុណសម្បត្តិយ៉ាងណា នៅពេលដែល​យើង​មិន​ទាន់​បាន​ឡើង​យន្តហោះ ។ និយាយដោយស្មោះត្រង់ ឥឡូវនេះខ្ញុំខ្លាចឡើងយន្តហោះ ដោយ​សារ​យើង​មិន​ដឹង​ថា​អ្នក​ដែល​ធ្វើ​ដំណើរ​ក្នុង​យន្តហោះ​ដូច​គ្នា​នឹង ​ទុក Power Bank បែបនេះ ៕

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម