រាត្រីអស្ចារ្យមហាសាមគ្គីនៃសមាជិកគណបក្សប្រជាជនខណ្ឌទួលគោក នាសួនច្បារចេនឡា អមដោយតន្ត្រីនាយក្រឹម (មានវីដេអូ)

នយោបាយថ្ងៃអង្គារ៍ ទី04 ខែកក្កដា ឆ្នាំ2023 ម៉ោង 9:39 នាទី ល្ងាច

អត្ថបទ My Eyes៖

រាត្រីនេះ (៤ កក្កដា) សមាជិកបក្សប្រជាជនខណ្ឌទួលគោក និងក្រុមការងារចុះជួយ​មូលដ្ឋានខណ្ឌទួលគោក បានមកជុំគ្នាមហាសាមគ្គីមាន ៨ សង្កាត់នៅសួនច្បារចេនឡា ក្នុងទឹកដីសង្កាត់ផ្សារដើមគរ អមដោយចម្រៀងតន្ត្រីគណបក្សដ៏ពីរោះ សម្តែងដោយនាយក្រឹម និងអ្នកចម្រៀងជាច្រើន ច្រៀងពីរោះរណ្តំ តាមចង្វាក់ប្រពៃណី រីករាយដោយការរាំកម្សាន្តផងដែរ ។

ឯកឧត្តម ស៊ុន ណារី អនុប្រធាន គ៧៨ ឯកឧត្តម ឃាង សេង និង ឯកឧត្តម យូ រ៉ា តំណាងឯកឧត្តម សុត ធា ប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារដើមគរ ក៏អញ្ជើញមានវត្តមានក្នុងរាត្រីអស្ចារ្យមហាសាមគ្គីនេះដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ជា ពិសិ អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានថ្លែង​អំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឲ្យរីកចម្រើន និងល្បីលើឆាកអន្តរជាតិ ព្រមបានទាំងកម្ចាត់មេរោគកូវីដ-១៩ ចេញអស់ពីទឹកដីកម្ពុជា ។

ឯកឧត្តមអភិបាលខណ្ឌទួលគោក ក៏បានថ្លែងអំណរគុណ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌទួលគោក ដែលបានជួយលើគ្រប់វិស័យឲ្យខណ្ឌទាំងមូលមាការប្រែមុខមាត់ រីកថ្លើមប្រមាត់ និងបានអរគុណចំពោះប្រធានក្រុមការងារទាំង ១០ សង្កាត់ ដែលបានជួយពង្រឹងសង្កាត់ និងទាញយកបេះដូងប្រជាជន ឲ្យនៅកៀនឹងយើងរាល់គ្នា ។

ភាពរីករាយនៅក្នុងរាត្រីនេះ បានថ្ពក់យកបេះដូងសាមគ្គីភាពផ្ទៃក្នុង នៃសមាជិក​គណបក្សខណ្ឌទួលគោកទាំងអស់ មានភាពស្អិតល្មួត ដើម្បីគោលដៅតែមួយ គឺយើងស្រឡាញ់ ស្មោះត្រង់ ប្រកាន់យកសច្ចភាពចំពោះគណបក្សប្រជាជន និងបោះឆ្នោតជូនសម្តេចតេជោ ជានាយករដ្ឋមន្ត្រីបន្ត និងេកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ៕

សូមទស្សនាវីដេអូ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម