ឯកឧត្តម អ៊ាង សុផល្លែត ៖ ការរួបរួមសាមគ្គីគ្នា របស់សមាជិក-សមាជិកាបក្ស គ្រប់លំដាប់ថ្នាក់ គឺកាន់តែធ្វើឱ្យកម្លាំង របស់គណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំ 

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែកក្កដា ឆ្នាំ2023 ម៉ោង 9:44 នាទី ល្ងាច

ត្បូងឃ្មុំ៖ ការរួបរួមសាមគ្គីគ្នា របស់សមាជិក-សមាជិកាបក្ស គ្រប់លំដាប់ថ្នាក់ គឺកាន់តែធ្វើឱ្យកម្លាំងរបស់គណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំ និងបន្តបេសកកម្មអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ៣១០នាក់ នាថ្ងៃទី៧  ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា សុខសន្តិភាពជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍកម្ពុជាឲ្យ កាន់តែរីកចម្រើនទៅមុខ។ សមាជិក សមាជិកា ក៏ដូចជាប្រជាពលរដ្ឋ ត្រូវបន្តការជឿងជាក់មកលើគណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ មាគ៌ាដ៏ត្រឹមត្រូវ ក្នុងការដឹកនាំនាវាកម្ពុជា ឱ្យកាន់តែឆ្ពោះទៅមុខបន្ថែមទៀត ទាំងអស់នេះគឺមិនអាចខ្វះបានពីការថែរក្សានូវសុខសន្តិភាព ថែរក្សាសមិទ្ធផលដែលមានស្រាប់ អធិបតេយ្យភាព ដើម្បីបន្តដំណើរនាវាកម្ពុជា ។

ក្នុងឱកាសនេះដែរ ឯកឧត្តម បានណែនាំដល់សមាជិក សមាជិកា ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ត្រៀមឯកសារ ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ដូចជា ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ លេខរៀងទី១៨ ដើម្បីថែរក្សាសន្តិភាព និង បន្តការអភិវឌ្ឍក្នុងសន្តិភាពទាំងអស់គ្នា ៕

#យើងទៅបោះឆ្នោត

#ឆនាំ២០២៣

#CPP

#គណបកសប្រជាជនកម្ពុជា

#លេខរៀងទី១៨

#សរុកអូររាំងឪ

#ខេត្តត្បូងឃ្មុំ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម