ឈីស (Cheese) ស្នាដៃរបស់ខ្មែរ គួរមោទកភាព

សេដ្ឋកិច្ចថ្ងៃអង្គារ៍ ទី11 ខែកក្កដា ឆ្នាំ2023 ម៉ោង 1:29 នាទី ល្ងាច

បងប្អូនពិតជាបានដឹងហើយ ឈីស (Chheese) ដែលមានលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា គឺជាផលិតផលនាំចូលពីបរទេសសុទ្ធសាធ ហើយជាម៉ាកពី La Fettoria ។ យើងគួរមោទកភាព ដែលបច្ចុប្បន្ន កម្ពុជាផលិតដោយខ្លួន ឯងបាន ដែលម្ចាស់អាជីវកម្ម គឺលោក ចាន់ វុទ្ធី ជាជនជាតិខ្មែរ ប្រឹងប្រែងរៀនសូត្រនៅបរទេស ដើម្បីបង្កើតស្នាដៃជារបស់ខ្មែរពិតៗ ពេលនេះលោកបានសម្រេចបំណងហើយ ដែលខ្មែរ អាចផលិតខ្លួនឯងបាន។

ជីវិតតស៊ូរបស់លោក វុទ្ធី ចាប់ផ្តើមមានគំនិតជាយូរមកហើយ តែអាចនិយាយបានថា មិនទាន់ទូលំទូលាយ ដែលកាលនោះ សិប្បកម្មគាត់ លក់ផ្គត់ផ្គង់សម្រាប់តែតាមសណ្ឋាគារ អាហារដ្ឋាន នៅក្នុងក្រុងសៀមរាបប៉ុណ្ណោះ ។

ប៉ុន្តែបច្ចុប្បន្ននេះ គាត់បានបើកសាខានៅភ្នំពេញមួយកន្លែងទៀត សម្រាប់ចែកចាយលក់តាមផ្សារទំនើប ដូចជា EAON1 ផ្សារទំនើបអង្គរ និង ផ្សារទំនើបផ្សេងៗទៀត ។

ផលិតផល «ឈីស» ផលិតឡើងពីទឹកដោះគោសុទ្ធពីក្រុមនៅភ្នំតាម៉ៅ ដែលជាកសិដ្ឋានចិញ្ចឹមគោ «គីរីសួគ៌» ៕

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម