ដោយ សាវុឌ្ឍៈ
គ្រោះធម្មជាតិសព្វសារពើ មិនថាប្រទេសណាជាប្រទេសណាទេ ដូចជានៅប៉ែកអឺរ៉ុប អ៊ីតាលី អាល្លឺម៉ង់ សហរដ្ឋអាមេរិក ជប៉ុន ចិន សុទ្ធតែមានទឹកជំនន់លិចទីក្រុងដែលពុំធ្លាប់ជួបរាប់សិបឆ្នាំមកហើយ ។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះថា ភ្លៀងលិចផ្លូវក្នុងទីក្រុងភ្នំពេញ នាំគ្នាជេរចៅហ្វាយក្រុង ថាលុបបឹង លុបអូរ ចុះលិចនៅអាមេរិក អឺរ៉ុប ម៉េចមិនជេរផង ជេរអីតែកម្ពុជា ?!?
ងាកមកប្រទេសឥណ្ឌាឯណេះវិញ ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ដ៏ធំនៅទីក្រុងញូវដេលី ដែលវាស់កម្រិតទឹកភ្លៀងមានកម្ពស់ ១៥២ មីលិ្លម៉ែត្រ បណ្តាលឲ្យមានអ្នកបាត់បង់ជីវិត ២២ នាក់ ហើយជារយៈកាល ៤១ ឆ្នាំពុំធ្លាប់មានជំនន់បែបនេះ ពោលគឺតាំងពីឆ្នាំ ១៩៨២ មក ។
លើសពីនេះ នាយកដ្ឋានឧតុនិយម ក៏បានចេញការព្រមានកម្រិតពណ៌ក្រហម ដែលជាកម្រតិខ្ពស់នៅក្នុងរដ្ឋភាគខាងជើងមួយចំនួន រួមមាន Himachal Pradesh, Uttarakhand, Punjab និង Haryana ហើយការព្រមានអំពីការរអិលបាក់ដីត្រូវបានប្រកាសនៅ Uttarakhand និង Himachal Pradesh ហើយគេរំពឹងថា ភ្លៀងនឹងបន្តធ្លាក់ពាសពេញតំបន់ភាគខាងជើងរយៈពេល ៥ថ្ងៃបន្ទាប់ រួមទាំងរដ្ឋ Uttar Pradesh ផងដែរ និង Rajasthan ។
ទឹកជំនន់ទាន់ហន់ និងបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ឥឡូវនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ 22 នាក់ ដែលភាគច្រើននៅក្នុងរដ្ឋ Himachal Pradesh និង Muk Muntri បានព្រមានឲ្យប្រជាជននៅក្នុងផ្ទះ២៤ម៉ោងដើម្បីសុវត្ថិភាព ហើយវាត្រូវបានគេរាយការណ៍ថា ការរអិលបាក់ដីបិទផ្លូវជិត 700 ខ្សែនៅ Himachal Pradesh ៕
ជំនន់ទឹកភ្លៀងនៅប្រទេសជប៉ុនខាងក្រោម៖
ជំនន់ទឹកភ្លៀងនៅអាមេរិកខាងក្រោម៖