អាស៊ានមិនចុះសម្រុងរឿងមីយ៉ាន់ម៉ា តែចេញសេចក្តីថ្លែងការណ៍រួមគ្នា

នយោបាយថ្ងៃសុក្រ ទី14 ខែកក្កដា ឆ្នាំ2023 ម៉ោង 1:58 នាទី ល្ងាច

ដោយ សូរ្យសែង៖

សេចក្តីថ្លែងការណ៍រួម ដោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានថ្កោលទោសអំពើហឹង្សា «ពីគ្រប់ទម្រង់ និងគ្រប់វិស័យ» នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានអំពាវនាវឱ្យមានការចរចាដោយផ្អែកលើវិធីសាស្រ្តឯកភាព ៥ ចំណុច ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ថា កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន» បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី ១៣ កក្កដា ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ ឲ្យប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​គោលការណ៍​ណែនាំ​រួម​ទាំង ៥ របស់​អាស៊ាន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។

ទន្ទឹម​នឹង​នេះ អាស៊ាន​ថ្កោលទោស​យ៉ាង​ខ្លាំង ប្រឆាំងនឹងអំពើហឹង្សា រួមទាំងការវាយប្រហារតាមអាកាស ការប្រើប្រាស់កាំភ្លើងធំ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងទ្រព្យសម្បត្តិ រួម​នឹង​សំណើ​ទៅ​គ្រប់​វិស័យ និងចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​រួម​គ្នា​ដើម្បី​បញ្ចប់​«ការ​ប្រើ​អំពើ​ហិង្សា​ដោយ​បំពាន»។

លើស​ពី​នេះ សេចក្តីថ្លែងការណ៍​ក៏​បាន​អំពាវនាវ​ដល់​ភាគី​ទាំងអស់​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ​ឱ្យ​ធ្វើ​ «ការផ្តល់បរិយាកាសស្ថាបនា» សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ និងការចរចាកម្រិតប្រទេស ។

​គ្រប់​ភាគី​ពិភាក្សា «ជា​ការប្រើប្រាស់​ភាសា​សម្រាប់​បញ្ហា​មី​យ៉ាន់​ម៉ា​» ហើយ​ប្រទេស​មួយចំនួន​ចង់​ឲ្យ​អាស៊ាន​ពិគ្រោះ​ដោយផ្ទាល់​ជាមួយ​របប​យោធា​ ខ្លះសង្កត់ធ្ងន់លើវិធីសាស្រ្តឯកភាពប្រាំចំណុច និងការធ្វើឱ្យរស់ឡើងវិញនៃការចរចា «ត្រូវតែជាមូលដ្ឋាន» ដែលប្រភពព័ត៌មានបានវិភាគថា នេះឆ្លុះបញ្ចាំង «ការបែកបាក់កាន់តែស៊ីជម្រៅក្នុងអាស៊ាន»៕

ប្រភព AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម