មេធាវី ១១២ រូប ស្ម័គ្រចិត្តចូលរួមពង្រឹងផ្នែកច្បាប់ក្នុងដំណើរការបោះឆ្នោតនីតីកាលទី ៧ ប្រចាំខណ្ឌទួលគោក

នយោបាយថ្ងៃពុធ ទី19 ខែកក្កដា ឆ្នាំ2023 ម៉ោង 2:33 នាទី ល្ងាច

 

កិច្ចប្រជុំប្រព្រឹត្តទៅនៅស្នាក់ការគណបក្ស គ៧៨ នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ដោយមានមេធាវីចំនួន ១១២ រូប ជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ប្រចាំសង្កាត់ទាំង ១០ របស់ខណ្ឌទួលគោក ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌទួលគោក បានចាត់តាំងឲ្យឯកឧត្តម ទូច ស៊ុនណារី ប្រធានអនុគណៈកម្មការគ្រប់គ្រង និងកសាងសមាជិកបក្សខណ្ឌទួលគោក និងលោកជំទាវ ចិន ចន្ទមុនី ប្រធានអនុគណៈកម្មការត្រួតពិនិត្យការបោះឆ្នោតខណ្ឌទួលគោក ជាអធិបតីដឹកនាំអង្គប្រជុំ ព្រោះជាកិច្ចការសំខាន់ដែលមនុស្សគ្រប់រូបត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន ពិសេសបុគ្គលណា ឬក្រុមណាដែលប៉ុនប៉ង ធ្វើខុសពីនីតិវិធីនៃការបោះឆ្នោតថ្នាក់ជាតិនេះត្រូវតែទទួលទោសជាធរមាន​។ ក្នុងនេះក៏មានឯកឧត្តម រុន​ ពណ្ណារិទ្ធ ប្រធានអនុគណៈកម្មការនីតិកម្មប្រចាំខណ្ឌទួលគោក និងឯកឧត្តម អ៊ឹម ឧត្តម ឯកឧត្តម ស្រ៊ិន សុវណ្ណ អ្នកច្បាប់ចូលរួមផ្តល់យោបល់ផងដែរ ។

 

អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់អំពីធាតុចូល និងចែករំលែកបទពិសោធពីគ្នាទៅវិញទៅមក ដើម្បីត្រៀមពង្រឹងផ្នែកច្បាប់ក្នុងដំណើរការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី ៧ លើកនេះឲ្យបានសុក្រឹត និងមានយុត្តិធម៌ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម