សម្តេចតេជោ ៖ អរគុណប្រជាជនខ្មែរដែលបានចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

នយោបាយថ្ងៃអាទិត្យ ទី23 ខែកក្កដា ឆ្នាំ2023 ម៉ោង 9:32 នាទី ល្ងាច

រូបភាព និងអត្ថបទ សុន បុរាណ, សាវុឌ្ឍ និង សូរ្យរិទ្ធ៖

ជាមួយនឹងលទ្ធផលបោះឆ្នោតសកលបឋមនៅកម្ពុជា ដែលគណបក្សប្រជាជនទទួលបាន 84,58% នៃប្រជាជនចំនួន ៨ ២១៣ ២៦០ នាក់ដែលបានទៅបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានមោទកភាព និងបានថ្លែងអរគុណ​ចំពោះប្រជាជន​កម្ពុជា ដែលបានចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងឋានៈជាម្ចាស់ប្រទេស ចង់បានសេចក្តីសុខ ដែលធ្វើឲ្យពួកប្រឆាំងដាច់ផ្ងារ ។

សម្តេចតេជោមានប្រសាសន៍ទៀតថា លទ្ធផលនេះ បើប្រៀបនឹងឆ្នាំ ២០២២ ដែលក្រុមប្រឆាំងភ្លើងទៀនចូលរួម គឺច្រើនលើសលុប ។ ការទទួលបានលទ្ធផលដ៏គួរឲ្យមោទកភាពនេះ គឺពួកប្រឆាំងបានអំពាវនាវមិនឲ្យប្រជាជនចូលរួមបោះឆ្នោត និងឲ្យគូសខ្វែងចោល រហូតប្រើតេឡេក្រាមសប្បាយៗ ដើម្បីបង្កការញុះញង់។ ដូច្នេះ ចំពោះសន្លឹកឆ្នោតដែលក្រុមជ្រុលនិយមបានគូសខ្វែងចោល កុំរត់ចោលស្រុក បើដឹងខ្លួនចូលសារភាពជាបន្ទាន់ បើពុំនោះទេ នឹងត្រូវទទួលទោសតាមច្បាប់ ។

ចំពោះអ្នកសង្កេតការបរទេសជាច្រើននាក់បាន អញ្ជើញមកចូលរួមសង្កេតការណ៍ដោយ​បានវាយតម្លៃថា មានសភាពស្ងប់ស្ងាត់ល្អ សម្ងាត់ និងយុត្តិធម៌ ។

លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ទេព នីថា បានមានប្រសាសន៍ថា សន្លឹកឆ្នោតមិនបានការ មិនធ្វើឲ្យប៉ះពាល់លទ្ធផលបោះឆ្នោតនេះទេ ៕

អង្គការដើម្បីប្រជាធិបតេយ្យប្រចាំអាស៊ីប៉ាស៊ីហ្វិក អញ្ជើញមកសង្កេតការណ៍បោះឆ្នោតសកលនៅកម្ពុជា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម