ភ្ញៀវទេសចរណ៍ទៅបោះតង់នៅជ្រោះឱមាល់ ស្រុកទឹកឈូ ជាប់គាំងដោយសារទឹកហូរខ្លាំង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី30 ខែកក្កដា ឆ្នាំ2023 ម៉ោង 6:47 នាទី ល្ងាច

ដោយ សុវណ្ណារ័ត្ន៖

រូបថតស្នងការនគរបាលខេត្តកំពត

ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលទៅកម្សាន្តនបោះតង់នៅជ្រោះឱមាល់  ក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ត្រូវជួបគ្រោះទឹកហូរខ្លាំង មិនអាចឆ្លងបាន កាលពីយប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ ។

ជាបន្ទាន់កងកម្លាំងនគរបាលស្រុក ខេត្ត ចៅហ្វាយស្រុក ខ្នះខ្នែងបានទៅជួយសង្គ្រោះអ្នកទេសចរណ៏ទាំងនោះទាំងភ្លៀងកំពុងខ្លាំង ហើយបានជួយឆ្លងមកកន្លែងសុវត្ថិភាពបានដោយសុវត្ថិភាព ។ ទឹកហូរកាត់ផ្លូវខ្លាំងដោយសារជំនន់ទឹកភ្លៀងកាលពីយប់មិញ ២៩ កក្កដា ។

ស្នងការនគរបាលខេត្តកំពត បានបង្ហោះសារតាមរយៈផេកហ្វេសប៊ុក ឲ្យបងប្អូនផ្អាកការមកកម្សាន្តបោះតង់លើជ្រោះឱមាល់ រង់ចាំអាកាសធាតុល្អប្រសើរវិញសិន ។

ព័ត៌មានចុងក្រោយនៅល្ងាចថ្ងៃទី ៣០ កក្កដានេះ កម្លាំងនគរបាលឡើងទៅជ្រោះឱមាល់ ដើម្បីស្វែងរកជនរងគ្រោះម្នាក់ទៀតដែលបាត់ខ្លួនរកមិនទាន់ឃើញដោយសារបញ្ហាអាកាសធាតុភ្លៀងនៅបន្តធ្លាក់ខ្លាំង កងកម្លាំងបានចុះមកក្រោមវិញជៀសវាងបញ្ហាគ្រោះថ្នាក់ ។ ស្អែកខ្ញុំដឹកនាំកំលាំងស្វែងរកជនរងគ្រោះបន្តទៀតរហូតដល់ឃើញ ដោយដើរតាមជ្រោះពីក្រោមឡើងទៅលើភ្នំវិញម្តង។ ប្រសិនបើយប់នេះ ភ្លៀងថមថយខ្ញុំនិងដឹកនាំកំលាំងស្វែងរកជនរងគ្រោះទាំងយប់នេះ ដោយមិនរង់ចាំរហូតដល់ព្រឹកស្អែកនោះទេ ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម