ឥណ្ឌាបង្ហាញអ្នកអានព័ត៌មាន AI បាន ៧៥ ភាសា

បច្ចេកវិទ្យាថ្ងៃអង្គារ៍ ទី01 ខែសីហា ឆ្នាំ2023 ម៉ោង 7:40 នាទី ល្ងាច

បកប្រែពី springnews

ដោយ ម៉ារ៉ា៖

 

ទូរទស្សន៍ Odisha របស់ឥណ្ឌា ឬ OTV បានបង្ហាញខ្លួនអ្នកអានព័ត៌មាន AI ពាក្យពេញ Artificial Intelligence បកប្រែថា «បញ្ញាសិប្បនិមិត្ត» ដែលនិយាយបាន 75 ភាសា មានឈ្មោះថា Lisa (លីសា) ។ ប៉ុន្តែបើគិតពីសម័យជឿន​លឿន វាក៏នឹងធ្វើឲ្យមនុស្សកាន់តែអត់ការងារធ្វើច្រើនឡើងៗ ។

លោក ចាជី មេនហ្គេត ផេនដា (Jagi Mangat Panda) ប្រធានប៉ុស្តិ៍ទូរទស្សន៍ Odisha បាននិយាយថា «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍ឌីជីថល» ។

«ការបណ្តុះបណ្តាល  Lisa អ្នកប្រកាសព័ត៌មាន គឺជាកិច្ចការដ៏ធំមួយដែលយើងអាចធ្វើវបានសម្រេច ។ ទោះបីជាយ៉ាងណា យើងកំពុងដោះស្រាយកំហុសឆ្គងមួយចំនួន យើងសង្ឃឹមថានឹងបង្វឹកនាងដល់កម្រិតមួយដែលនាងអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានយ៉ាងងាយស្រួល» លោក ចាជី និយាយ។

Lisa ដែលជាអ្នកសារព័ត៌មាន បានប្រកាសអំពីប្រធានបទព័ត៌មានប្រចាំថ្ងៃលើវេទិកាឌីជីថល អំពីហោរាសាស្ត្រ ការព្យាករណ៍អាកាសធាតុ និងព័ត៌មានកីឡា ។

បញ្ហាមួយក្នុងចំណោមបញ្ហានៅក្នុងប្រទេសឥណ្ឌាគឺ វាជាប្រទេសដែលមានភាសា និងវប្បធម៌ជាច្រើន។ ដូច្នេះហើយ គេត្រូវការមនុស្សមួយចំនួនធំដើម្បីទំនាក់ទំនងជាមួយមនុស្សនិយាយភាសាជាក់លាក់ ដូច្នេះការមានយុថ្កាព័ត៌មាន AI នឹងធ្វើឱ្យអ្វីៗកាន់តែងាយស្រួលសម្រាប់សហគមន៍អ្នកសារព័ត៌មានឥណ្ឌា ។

មុនពេលអ្នករាយការណ៍ព័ត៌មាន នាង Lisa លេចឡើងនៅលើអេក្រង់ ក្រុមហ៊ុន India Today Group ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី បន្ថែមពីលើការបង្ហាញព័ត៌មានជាភាសាអង់គ្លេស ហិណ្ឌូ និង បាងឡា នាងក៏រាយការណ៍អំពីអាកាសធាតុ និងចូលរួមជាមួយនឹងសារព័ត៌មានផ្សេងទៀតមាន 75 ភាសា។

លោក Kalli Purie អនុប្រធាននារីនៃប្រទេសឥណ្ឌារបស់ India Today បានពណ៌នាដល់ «សាណា»ថា «ភ្លឺស្វាង ស្រស់ស្អាត មិនចេះចាស់ មិនចេះនឿយហត់»។ នៅភាគខាងត្បូងប្រទេសឥណ្ឌា ទូរទស្សន៍ Power TV ក៏មានកម្មវិធីអានព័ត៌មានដោយ AI ដែលមានឈ្មោះថា Soundarya ដែលណែនាំខ្លួនឯងថាជា «អ្នកប្រកាសព័ត៌មានមនុស្សយន្ត» ។

ត្រលប់ទៅឆ្នាំ 2018 ប្រទេសចិនបាននិយាយថា វាគឺជាប្រទេសដំបូងគេដែលជាអ្នកប្រកាសព័ត៌មាន AI ។ ក្រោយមក អ្នកសារព័ត៌មាន និងអ្នកប្រកាសព័ត៌មាន AI ក៏បានបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និង មជ្ឈិមបូព៌ាផងដែរ។ ទន្ទឹមនឹងនេះដែរ សារព័ត៌មានគូវ៉ែត ទើបតែបានបើកដំណើរការអ្នកធ្វើបទបង្ហាញនិម្មិតដែលមានឈ្មោះថា Fedha ផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម