អង្គភាពប្រឆាំងអំពើពុករលួយ ប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌចូលបម្រើការងារ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី04 ខែសីហា ឆ្នាំ2023 ម៉ោង 6:15 នាទី ល្ងាច

អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ អ.ប.ព. ឬ អក្សរកាត់អង់គ្លេស ACU = Anti Corruption Unit នឹងធ្វើការជ្រើសរើសមន្ត្រីចូលបម្រើការងារចំនួន ៣៣ កន្លែង ដែលចាប់ផ្តើមទទួលពាក្យពីថ្ងៃទី ៧ ខែសីហា ដល់ថ្ងៃទី ៧ ខែកញ្ញា ២០២៣ ពេលព្រឹកចាប់ពីម៉ោង ៧.៣០ - ១១.៣០, ពេលរសៀល ពីម៉ោង ១៤.០០ - ១៧.០០ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ នៅអង្គភាពប្រឆាំងអំពើពុករលួយ ។

នៅក្នុងការប្រឡងនេះ មានលក្ខខណ្ឌ ៣ ដែលត្រូវអនុវត្ត គឺ ១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ២. ផ្តោតទៅលើអាយុ ៣. មិនបានប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិខាងនយោបាយ ។

បេក្ខជនអាចទាញយកពាក្យសុំសិទ្ធិប្រឡង តាមរយៈគេហទំព័ររបស់ អ.ប.ព. (www.acu.gov.kh) និង សូមអានខ្លឹមសារនៃសេចក្តីជូនដំណឹងលម្អិត ដូចខាងក្រោម៖

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម