7 ខែដើមឆ្នាំ អង្គរវត្តទាក់ទាញភ្ញៀវបានចំណូល ២០,៣ លានដុល្លារ

ទេសចរណ៍ថ្ងៃច័ន្ទុ ទី07 ខែសីហា ឆ្នាំ2023 ម៉ោង 6:31 នាទី ល្ងាច

ដោយ សូរ្យសែង៖

«ប្រាសាទអង្គរវត្ត» ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា រកចំណូលបាន ២០,៣ លានដុល្លារអាមេរិក ពីការលក់សំបុត្រក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ កើនឡើង ៥០២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ៣,៣៧ លានដុល្លារអាមេរិក ។

នៅថ្ងៃសុក្រ ទី៤ ខែសីហា ក្រុមហ៊ុន Angkor Enterprise Limited បានបង្ហាញ​ចំណូល​ពីទេសចរណ៍​ប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បី​បំផុត​របស់​ប្រទេសក្នុង​រយៈពេល​ ៧ ខែដំបូង​ឆ្នាំ​ ២០២៣ ។ របាយការណ៍​​បញ្ជាក់​ថា​ រយៈពេល ៧ ខែនេះ បានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៤៣៩.៣៦៥ នាក់ កើនឡើង ៤២៤% ពី ៨៣.៨៥៤នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ប្រទេស​ដែលមកកម្សាន្តនៅអង្គរវត្តច្រើនជាងគេមាន ៥ ប្រទេស ​គឺ​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង កូរ៉េ​ខាង​ត្បូង និង​ចិន។

អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា ប្រទេសចិនបានបើកដំណើរការឡើងវិញនៅដើមឆ្នាំនេះ និងបាន​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្តកាន់តែច្រើន ។

ឧទ្យានប្រវត្តិសាស្ត្រអង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប ភាគខាងលិចនៃប្រទេស បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ ១៩៩២ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់កម្ពុជា។

អង្គរវត្តគ្របដណ្តប់លើផ្ទៃដី ៤០១ គីឡូម៉ែត្រការ៉េ មានប្រាសាទបុរាណដ៏អស្ចារ្យនៃរាជធានីខ្មែរពីសតវត្សទី ៩ ដល់សតវត្សទី ១៥ និងមានបូជនីយដ្ឋានជាច្រើនដូចជា អង្គរវត្ត អង្គរធំ បាយ័ន និង ចៅសាយទេវតា នាគព័ន្ធ បន្ទាយស្រី ជាដើម ៕

 

ពី Xinhua


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម