ស្រុកគ្មានសន្តិភាព អសន្តិសុខ គឺបែបនឹង! ​បេក្ខជនប្រធានាធិបតីអេក្វាឌ័រ ត្រូវបាញ់សម្លាប់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី10 ខែសីហា ឆ្នាំ2023 ម៉ោង 1:59 នាទី ល្ងាច

ដោយ សូរ្យសែង៖

នេះជាលទ្ធផលជាក់ស្តែងមួយ នៃប្រទេសដែលគ្មានសន្តិភាព គ្មានសន្តិសុខ បង្កចលាចលធ្វើឲ្យប្រទេសធ្លាក់ក្នុងជម្លោះ ឈ្លោះដណ្តើមអំណាច និងការបង្ហូរឈាម ។

នៅប្រទេសអេក្វាឌ័រ ​តាម​មន្ត្រី​ជាន់​ខ្ពស់​អេក្វាឌ័រ​និយាយ​ថា លោក ហ្វែរណង់ដូ វីលឡាវីសេនស៊ីអូ (Fernando Villavicencio) បេក្ខជនប្រធានាធិបតីអេក្វាឌ័រ ត្រូវបាញ់សម្លាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​ក្នុង​ទីក្រុង​គីតូ ។

ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ពីទីក្រុងគីតូ ប្រទេសអេក្វាឌ័រ នៅថ្ងៃទី១០ ខែសីហា នេះថា លោក ហ្គីឡឺម៉ូ ឡាស្សូ (Guillermo Lasso) ប្រធានាធិបតីស្តីទីអេក្វាឌ័រ Tweet បានបញ្ជាក់ពីការស្លាប់របស់លោក ឡាវីសេនស៊ីអូ ហើយបានប្រកាសថា ជនល្មើសនឹងមិនរត់រួចឡើយ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអេក្វាឌ័រផ្សាយថា របាយការណ៍​នេះ​បាន​ដក​ស្រង់​សម្តី​រដ្ឋមន្ត្រី​មហាផ្ទៃ​អេក្វាឌ័រ ជួន ហ្សាប៉ាតា គេបាញ់សម្លាប់ក្នុងពេលត្រឡប់មកពីយុទ្ធនាការឃោសនាបោះឆ្នោត ។

លោក វីសេនស៊ីអូ ដែលជាអ្នកនយោបាយដើរខ្សែកណ្តាល អាយុ 59 ឆ្នាំ គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនប្រាំបីនាក់នៅក្នុងជុំទីមួយនៃការបោះឆ្នោតប្រធានាធិបតីអេក្វាឌ័រ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ ២០២៣ ខាងមុខនេះ ។

លោក ឡាស្សូ បាននិយាយថា លោកបានកោះហៅមន្ត្រីសន្តិសុខជាន់ខ្ពស់បើកកិច្ចប្រជុំបន្ទាន់មួយ អំពី​ព្រឹត្តិការណ៍​ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេញ​ប្រទេស ហើយ​ច្បាប់​នឹង​ត្រូវ​អនុវត្ត​យ៉ាង​ពេញលេញ​ប្រឆាំង​នឹង​ជនល្មើស ៕

រូបភាព AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម