គណៈប្រតិភូដំបូងគេនៃអាជ្ញាធរអធិការកិច្ចរដ្ឋ របស់ឡាវ បានអញ្ជើញមកដល់ទឹកដីខេត្តសៀមរាប ដើម្បីចូលរួមក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានលើកទី ១៩

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែសីហា ឆ្នាំ2023 ម៉ោង 1:59 នាទី ល្ងាច

នៅពេលនេះ គណៈប្រតិភូដំបូងគេនៃអាជ្ញាធរអធិការកិច្ចរដ្ឋ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (SIA) ចំនួន ២ រូប ដឹកនាំដោយលោក Khemphilat Sounthala  បានអញ្ជើញមកដល់ទឹកដីខេត្តសៀមរាប នៃព្រះរាជា ណា ចក្រកម្ពុជា នៅវេលាម៉ោង ១១.៥០នាទីថ្ងៃត្រង់ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ ដើម្បីចូលរួមក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ដែលមាន ១០ ប្រទេស រយៈពេលពីរថ្ងៃ ពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ ២០២៣ ដែលអង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេន ។

កិច្ចប្រជុំរៀបចំឡើងនៅសណ្ឋាគារ SOFITEL ANGKOR PHOKEETHRA ទឹកដីអច្ឆរិយៈនៃអរិយធម៌របស់ព្រះរាជាណាចក្រកម្ពុជា ។

សូមរង់ចាំតាមដាន ការអញ្ជើញមកដល់នៃគណៈប្រតិភូនៃស្ថាប័នប្រឆាំងអំពើពុករលួយប្រទេសអាស៊ានផ្សេងទៀត ដែលក្រុមការងារ Media របស់ អ.ប.ព. នឹងផ្សាយជូនតាមផេក ACU, Channel ACU, គេហទំព័រ www.acu.gov.kh និង គេហទំព័រ មតិអ្នក (matenak.com) ជាបន្តបន្ទាប់ ៕

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម