គណៈប្រតិភូទីពីរ នៃគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ អញ្ជើញមកដល់ទឹកដីខេត្តសៀមរាប នៅម៉ោង ១៣.៤៥ នាទី

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែសីហា ឆ្នាំ2023 ម៉ោង 3:22 នាទី ល្ងាច

គណៈប្រតិភូនៃគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រថៃ (NACC) ចំនួន ៣ រូប ដឹកនាំដោយលោកស្រី Phurisuda NIL VAN បានអញ្ជើញមកដល់ទឹកដីខេត្តសៀមរាប នៅវេលាម៉ោង ១៣.៤៥ នាទី ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ តាមជើងយន្តហោះ FD 614 បន្ទាប់ពីប្រតិភូប្រទេសឡាវ ដើម្បីមកចូលរួមក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាសា៊ន ហៅកាត់ថា អាសា៊ន-ផេក (ASEAN-PAC) លើកទី ១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៦-១៧ ខែសីហា ឆ្នាំ ២០២៣ ជាមួយគ្នា ។

លោក ញ៉ែម បូរ៉ា អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តិ ពាក្យប្តឹង និងអន្តរជាតិ នៃអង្កភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញទៅទទួលបដិសណ្ឋាការកិច្ចគណៈប្រតិភូ ដល់ព្រលានយន្តហោះខេត្តសៀមរាប ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម