ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ជាអធិបតីបើកខ្ពង់ខ្ពស់​ ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានលើកទី ១៩ នាថ្ងៃទី 16-17 សីហា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែសីហា ឆ្នាំ2023 ម៉ោង 5:44 នាទី ល្ងាច

ប្រតិភូការិយាល័យប្រឆាំងអំពើពុករលួយនៃប្រទេសព្រុយណេ ដារូសាឡឹម (ACB) លោកស្រី HASRINA SUZANTY JAMIL

នៅវេលាម៉ោងម៉ោង ១៥.០៩ នាទី ថ្ងៃទី ១៥ សីហាដដែល គណៈប្រតិភូ ៣ នៃស្ថាប័នប្រឆាំងអំពើពុករលួយប្រទេសអាស៊ាន មាន ព្រុយណេ ឥណ្ឌូនេស៊ី និង សិង្ហបុរី បានអញ្ជើញតាមជើងយន្តហោះរួមគ្នាចុះចតនៅខេត្តសៀមរាប ។

ប្រតិភូគណៈកម្មការលុបបំបាត់អំពើពុករលួយឥណ្ឌូនេស៊ី (KPK) លោក BUDI SANTOSO

ប្រតិភូការិយាល័យប្រឆាំងអំពើពុករលួយនៃប្រទេសព្រុយណេ ដារូសាឡឹម (ACB) ដឹកនាំដោយលោកស្រី HASRINA SUZANTY JAMIL, ប្រតិភូគណៈកម្មការលុបបំបាត់អំពើពុករលួយឥណ្ឌូនេស៊ី (KPK) ចំនួន ២ រូប ដឹកនាំដោយលោក BUDI SANTOSO, ប្រតិភូនៃការិយាល័យស៊ើបអង្កេតការប្រព្រឹត្តអំពើពុករលួយប្រទេសសិង្ហបុរី មានចំនួន ២ រូប ដឹកនាំដោយលោក LEE WEI KIT នាយករងនៃការិយាល័យស៊ើបអង្កេតការប្រព្រឹត្តអំពើពុករលួយសិង្ហបុរី (CPIB) ។

ប្រតិភូនៃការិយាល័យស៊ើបអង្កេតការប្រព្រឹត្តអំពើពុករលួយប្រទេសសិង្ហបុរី ដឹកនាំដោយលោក LEE WEI KIT 

គណៈប្រតិភូទាំងបី នឹងចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ដែលហៅកាត់ថា អាស៊ាន-ផេក ចំនួនពីរថ្ងៃ គឺថ្ងៃទី ១៦-១៧ សីហា នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការបើកកិច្ចប្រជុំខាងលើរួមមានទាំង ១០ ប្រទេស ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម