សហគមន៍អឺរ៉ុប នាំចូលឧស្ម័នធម្មជាតិពីរុស្ស៊ីច្រើនជាប្រវត្តិសាស្ត្រ

សេដ្ឋកិច្ចថ្ងៃព្រហស្បត្តិ៍ ទី31 ខែសីហា ឆ្នាំ2023 ម៉ោង 8:28 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

កាសែត Financial Times បានរាយការណ៍អំពីការវិភាគឧស្សាហកម្មពីអង្គការ Global Witness ដែលជាអង្គការធនធានធម្មជាតិពិភពលោកថា សហភាពអឺរ៉ុប (EU) គ្រោងនឹងនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ីក្នុងចំនួនដែលមិនធ្លាប់មានពីមុនមក ទោះបីជាវាមានគោលដៅកាត់បន្ថយការពឹងផ្អែកលើថាមពលហ្វូស៊ីលរបស់រុស្ស៊ីនៅឆ្នាំ 2027 ក៏ដោយ ។

ក្នុងរយៈពេល 7 ខែដំបូងនៃឆ្នាំនេះ ប្រទេសបែលហ្ស៊ិក និងអេស្ប៉ាញ គឺជាអ្នកទិញ LNG ធំទីពីរ និងទីបីរបស់រុស្ស៊ី បន្ទាប់ពីប្រទេសចិន ដែលជាប់ចំណាត់ថ្នាក់លេខ១ ។

សរុបមក ការនាំចូល ឧស្ម័ន (ហ្គាស) របស់ EU បានកើនឡើង 40% ក្នុងអំឡុងខែមករា - ខែកក្កដានៃឆ្នាំនេះ ដែលច្រើនជាងរយៈពេលដូចគ្នានៃឆ្នាំ 2021 ដែលជាមុនពេលការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន។

ការ​កើនឡើង​នៃ​ការ​នាំ​ចូល​គឺ​ជា​លទ្ធផល​នៃ​មូលដ្ឋានប្រៀប​ធៀបក្នុងកម្រិតទាប ដោយសារ​សហភាព​អឺរ៉ុប​​មិន​បាន​នាំ​ចូល​បរិមាណឧស្ម័នច្រើន​នៅ​ក្នុង​សម័យ​មុន​សង្គ្រាម​អ៊ុយក្រែន។ ដោយសារតែការពឹងផ្អែកលើឧស្ម័នធម្មជាតិតាមរយៈបំពង់បង្ហូរប្រេងពីប្រទេសរុស្ស៊ី ប៉ុន្តែការកើនឡើងនេះគឺខ្ពស់ជាងមធ្យមភាគសកលសម្រាប់ការនាំចូល LNG របស់រុស្ស៊ី ដែលឈរនៅ 6% ក្នុងអំឡុងពេលដូចគ្នា ។

ការវិភាគរបស់ Global Witness ផ្អែកលើទិន្នន័យពី Kpler ដែលបង្ហាញថា EU នាំចូលឧស្ម័ន (LNG) ពីរុស្ស៊ីបានកើនឡើងប្រហែល 1.7 ភាគរយ បើធៀបនឹងការនាំចូលកំណត់ត្រាកាលពីឆ្នាំមុន។ តម្លៃនៃការនាំចូលឧស្ម័ន LNG ចាប់ពីខែមករាដល់ខែកក្កដានៅក្នុងទីផ្សារកន្លែងមានចំនួន 5.29 ពាន់លានអឺរ៉ូ ៕

ប្រភពពី infoquest


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម