សិង្ហបុរី រើសបាននាយករដ្ឋមន្ត្រីថ្មីទី ៩

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី02 ខែកញ្ញា ឆ្នាំ2023 ម៉ោង 8:21 នាទី ល្ងាច

ឯកឧត្តម ធាម៉ាន់ ឆាន់មូការ៉ាត់ណាំ នាយករដ្ឋមន្ត្រីសិង្ហបុរី

ដោយ សូរ្យសែង៖

បើគិតទៅ ប្រទេសអាស៊ានទាំង ១០ រើសបាននាយករដ្ឋមន្ត្រីថ្មី ៣ រូបហើយ នៅក្នុងខែសីហា និងដើមខែកញ្ញា ។ ព្រះរាជាណាកម្ពុជា បាននាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី ២២ ខែសីហា គឺឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហុន ម៉ាណែត អាយុ ៤៥ ឆ្នាំ ។ ព្រះរាជាណាចក្រថៃ រយៈពេល ៣ ខែ ក្រោយបោះឆ្នោតរើសបាននាយករដ្ឋមន្ត្រីថ្មីទី ៣០ គឺលោក សេដ្ឋា ថៈវីស៊ីន។ ប្រទេសសិង្ហបុរី រើសបាននារករដ្ឋមន្ត្រីថ្មីទី ៩ របស់ប្រទេស គឺលោកធាម៉ាន់ ឆាន់មូការ៉ាត់ណាំ នៅថ្ងៃទី ១ ខែកញ្ញា ។

ថ្ងៃទី២ កញ្ញា នេះ កាសែត Channel News Asia រាយការណ៍ថា​ ប្រជាជនសិង្ហបុរី បាននាយករដ្ឋមន្ត្រីថ្មីទី ៩ ហើយ ក្រោយលោក ធាម៉ាន់ ឆាន់មូការ៉ាត់ណាំ អតីតនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាយុ ៦៦ ឆ្នាំ អតីតសមាជិកគណបក្សសកម្មភាពប្រជាជន (PAP) បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសិង្ហបុរី ជាមួយនឹងការប្រកួតប្រជែងជាលើកដំបូងក្នុងរយៈពេល 12 ឆ្នាំបន្ទាប់ពីលទ្ធផលត្រូវបានប្រកាសនៅពាក់កណ្តាលអធ្រាត្រ ដែលបង្ហាញថា ទទួលជ័យជម្នះដោយមានការគាំទ្រ 70.4% ។

បើតាម​លោក អ៊ីង កុក សុង អតីត​ប្រធាន​ផ្នែក​វិនិយោគ​នៃ​មូលនិធិ​សិង្ហ​បុរី ទទួលបានការគាំទ្រ 15.72% ហើយបេក្ខជនចុងក្រោយគឺលោក តាន់ គីន លៀន អតីតនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងដ៏ល្បីនៅប្រទេសសិង្ហបុរី ទទួលបាន 13.88% ក្នុងចំណោមអ្នកបោះឆ្នោតសិង្ហបុរី 2.7 លាននាក់ ដែលបានចេញមកបោះឆ្នោតចាប់ផ្តើមពីម៉ោង 8:00 ព្រឹក ដល់ ៨ យប់ ថ្ងៃសុក្រ (១ កញ្ញា) ។

មុន​នេះ​ លោក ឆាន់មូការ៉ាត់ណាំ បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ក្រោយ​ពី​លទ្ធផល​បោះ​ឆ្នោត​ត្រូវ​បាន​ប្រកាស​នៅ​ព្រឹក​ព្រលឹម​នោះ គាត់​ជឿ​ថា​បោះឆ្នោត​ឲ្យ​គាត់ និង​អ្វី​ដែល​គាត់​ឈរ​ឈ្មោះ វា​ជា​ការ​បោះ​ឆ្នោត​ផ្តល់​ទំនុក​ចិត្ត​ក្នុង​ប្រទេស​សិង្ហបុរី ។ លោក​ក៏​បាន​ជួប​ជាមួយ​អ្នក​គាំទ្រ​របស់​លោក​ផង​ដែរ ខណៈ​ពួកគេ​រង់ចាំ​លទ្ធផល​បោះឆ្នោត​កាលពី​យប់​មុន​ ៕

ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម  សេដ្ឋា ថៈវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ

REUTERS


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម