កិច្ចប្រជុំកំពូល ASEAN លើកទី ៤៣ ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន ៤

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី05 ខែកញ្ញា ឆ្នាំ2023 ម៉ោង 1:06 នាទី ល្ងាច

 

លោក សូរ្យសែង៖

ប្រភពពី posttoday

កិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រព្រឹត្តទៅនៅថ្ងៃអង្គារនៅទីក្រុងហ្សាការតា រដ្ឋធានីនៃប្រទេស​ឥណ្ឌូនេស៊ី ស្ថិត​ក្រោម​សន្តិសុខ​យ៉ាង​តឹងរ៉ឹង ទន្ទឹមនឹងនោះ ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា លោកនឹងមិនចូលរួមកិច្ចប្រជុំនេះទេ ព្រោះ​គាត់​ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ឥណ្ឌា និង​ធ្វើ​ដំណើរ​ទៅ​វៀតណាម ដែលជា​លទ្ធផល ស្ថានភាព​រួម​នៃ​កិច្ច​ប្រជុំ​អាស៊ាន​ហាក់មាន​សភាព​ទ្រុឌទ្រោម ។

ទោះយ៉ាងណាក៏ដោយ អនុប្រធានាធិបតី គុមឡា ហ៊ែរីស របស់អាមេរិក នឹងតំណាងលោក បៃដេន នៅក្នុងកិច្ចប្រជុំ​អាស៊ាន​ដែល​​ឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ ។ លោកស្រីនិយាយថា លោក បៃដេន ទោះមិនបានចូលរួមកិច្ចប្រជុំក៏ដោយ ប៉ុន្តែអាមេរិកនៅតែមានចំណងមេត្រីជាមួយភូមិភាគឥណ្ឌូ-ប៉ាស៊ីហ្វិក យ៉ាងស៊ីជម្រៅដដែល ។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី លោក រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) បាន​ទទួល​ស្គាល់​ថា ស្ថានភាព​ក្នុង​តំបន់​មាន​ការ​លំបាក នេះរាប់បញ្ចូលទាំងវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ាផង។ ទាំងនេះនឹងមានការត្រួតពិនិត្យឡើងវិញនូវផែនការដែលមេដឹកនាំប្រទេសផ្សេងៗបានដាក់ចេញក្នុងឆ្នាំ 2021 ជាមួយនឹងផែនការចំនួន 5 ចំណុចដើម្បីជួយធ្វើឱ្យប្រទេស​មីយ៉ាន់ម៉ាវិលទៅរកភាពប្រក្រតីវិញ ។

យ៉ាងណាក៏ដោយ បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃអង្គារ ទី៥ កញ្ញានេះ មេដឹកនាំអាស៊ាននឹងជួបជាមួយមេដឹកនាំអាស៊ី និងលោកខាងលិចចាប់ពីថ្ងៃពុធ ទី ៦ ដល់ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ។ នេះ​ជា​ឱកាស​ល្អ​សម្រាប់​ការ​ចរចា​ស្តីពី​ពាណិជ្ជកម្ម​សេរី ការប្រែប្រួលអាកាសធាតុ និងសន្តិសុខអន្តរជាតិជាមួយអាមេរិក-ចិន និងប្រទេសដៃគូទាំងអស់ ។

ជាមួយនឹងកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ១២ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នឹងផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន ៤ រួមមាន ការលើកកម្ពស់ចក្ខុវិស័យរយៈពេលវែងរបស់តំបន់ ការពង្រឹងភាពធន់របស់អាស៊ានក្នុងការប្រឈមមុខនឹងបញ្ហា ការលើកកម្ពស់អាស៊ានជាមជ្ឈមណ្ឌលសេដ្ឋកិច្ច។ ការរីកចម្រើន និងធ្វើឱ្យឥណ្ឌូប៉ាស៊ីហ្វិកក្លាយជាតំបន់សន្តិភាព និងវិបុលភាព ។

វេទិកាកិច្ចសហប្រតិបត្តិការក្នុងតំបន់ថ្មីមួយហៅថា ASEAN Concord IV ត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តនៅពេលនេះ។

គំនិតផ្តួចផ្តើមសម្រាប់ ASEAN Concord IV ត្រូវបានដាក់ចេញដោយប្រធានបច្ចុប្បន្នគឺប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានគេរំពឹងថានឹងបម្រើជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ 2045 ខណៈពេលដែលការពង្រឹងសមត្ថភាពរបស់ប្លុកក្នុងតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលអនាគត ៕

អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ម៉ារទី ណាតាឡេហ្គាវ៉ា ក៏បាននិយាយផងដែរថា វាជាការខកចិត្តដែលប្រធានាធិបតី ចូ បៃដេន មិនមានវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ាន ដែលសារសំខាន់ជានិមិត្តរូប គឺថា តំបន់ត្រូវបានកាត់បន្ថយ។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​ ជាមួយ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​ស្ងប់ស្ងាត់​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​រាប់​ថា​ជាការ​បរាជ័យ ខណៈពេលដែលជម្លោះនៅសមុទ្រចិនខាងត្បូង វា​គឺ​ជា​ការ​បញ្ជាក់​ជា​ថ្មី​មួយ​នៃ​មហិច្ឆតា​របស់​តំបន់ ។

ឥណ្ឌូនេស៊ីបានព្យាយាមផ្តោតលើការពង្រឹងសេដ្ឋកិច្ចក្នុងភូមិភាគដោយក្រុម «ASEAN Matters: Epicentrum of Growth» ប៉ុន្តែបញ្ហាភូមិសាស្ត្រ និងសន្តិសុខនៅតែជាកត្តាដែលប៉ះពាល់ដល់ទំនាក់ទំនងការទូត។

លោក ឌីនណា ប្រាបតូ រ៉ាហារហ្សា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅទីក្រុងហ្សាការតា បាននិយាយថា ភាពជឿជាក់របស់អាស៊ាននឹងមានហានិភ័យ ប្រសិនបើវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្ត ហើយថា អាស៊ានគួរតែមានវិធីនៃការទាញយកឥទ្ធិពលនោះ ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម