គណៈប្រតិភូ នៃគណៈកម្មការអធិការកិច្ចវិន័យ និងគណៈកម្មការត្រួតពិនិត្យកិច្ចការ នៃបក្សកុម្មុយនិស្តចិនខេត្តហឺណាន ប្រទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅអង្គភាពប្រឆាំងអំពើពុករលួយ ពីថ្ងៃទី ១០-១២ ខែកញ្ញា ឆ្នាំ២០២៣

ព័ត៌មានសង្គមថ្ងៃពុធ ទី06 ខែកញ្ញា ឆ្នាំ2023 ម៉ោង 8:19 នាទី ល្ងាច

    ឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី Qu Xiaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តហឺណាន, លេខាធិការនៃគណៈកម្មការត្រួតពិនិត្យវិន័យ នៃគណៈ កម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកនាំសមាជិកគណៈប្រតិភូចំនួន ៥ រូប មកបំពេញទស្សនកិច្ចផ្លូវការនៅ អ.ប.ព. និងស្ថាប័នពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៣។

  ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. ក្នុងគោលបំណង៖

  1. ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តហឺណាន និងប្រទេសកម្ពុជា ឲ្យកាន់តែស៊ីជម្រៅ
  2. ពង្រឹងការផ្លាស់ប្តូរ បទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ
  3. ពង្រីកបណ្តាញស្វែងរកជនរត់គេចខ្លួន និងប្រមូលទ្រព្យសម្បត្តិដែលត្រូវបានលួចត្រឡប់មកវិញ។

  ក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូនឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ខេត្តសៀមរាប ដោយមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អភិបាល​នៃគណៈអភិបាលខេត្តសៀមរាប និងលោកប្រធានមន្ទីរទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តសៀមរាបផងដែរ ។

      សូមរំឭកផងដែរថា នេះជាដំណើរទស្សនកិច្ចលើកទី២ (លើកទី១ នៅឆ្នាំ ២០១៨) របស់គណៈប្រតិភូខេត្តហឺណាន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម