កុម្មុយនីស្តចិនខេត្តហឺណានអញ្ជើញមកទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ ពីថ្ងៃទី ១០-១២ កញ្ញា

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី11 ខែកញ្ញា ឆ្នាំ2023 ម៉ោង 12:45 នាទី ល្ងាច

 

គណៈប្រតិភូនៃគណៈកម្មការអធិការកិច្ចវិន័យនៃបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងគណៈកម្មការត្រួត        ពិនិត្យកិច្ចការខេត្តហឺណាន បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១៧:៣០ នាទី នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ ។

គណៈប្រតិភូមានចំនួន ៦ រូប គឺ៖

  1. លោកស្រី Qu Xiaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន, ជាលេខាធិការ នៃគណៈកម្មការអធិការកិច្ចវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺ ណាន ។
  2. លោក Wang Junfeng សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការវិន័យ នៃបក្សកុម្មុយនិស្តចិន ខេត្តហឺណា ។
  3. លោក Li Bingbing នាយករងការិយាល័យកិច្ចការបរទេស នៃរដ្ឋបាលខេត្តហឺណាន
  4. លោក Zhang Hao សមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃបក្សកុម្មុយនិស្តចិន ខេត្តស៊ីនជាំង, លេខាធិការ នៃគណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន ក្រុងស៊ីនជាំង។
  5. ប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការក្រុងស៊ីនជាំង
  6. លោកស្រី Kong Jie អ្នកបកប្រែនៅការិយាល័យកិច្ចការបរទេស នៃរដ្ឋបាលខេត្តហឺណាន។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ មានរយៈពេល ៣ ថ្ងៃ (ពីថ្ងៃទី ១០ ដល់ ១២ កញ្ញា) ហើយនៅថ្ងៃទី ១១ ខែកញ្ញា នឹងមានជំនួបទ្វេភាគីរវាង អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ កិត្តិនីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិន​ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង គណៈប្រតិភូខេត្តហឺណាន។ នៅពេលរសៀលថ្ងៃដដែល នឹងមានជំនួបការងារជាមួយ អភិបាលខេត្តសៀមរាប និងប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប រួមទាំងអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្តផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម