វិបត្តិវិស័យអចលនវត្ថុក្នុងប្រទេសចិន អាចរាលដាលដល់ម៉ាឡេស៊ី?

សេដ្ឋកិច្ចថ្ងៃព្រហស្បត្តិ៍ ទី14 ខែកញ្ញា ឆ្នាំ2023 ម៉ោង 6:55 នាទី ល្ងាច

បកប្រែពី prachachat

ដោយ សូរ្យសែង៖

វាត្រូវបានគេស្គាល់យ៉ាងច្បាស់ថា វិបត្តិនៅក្នុងវិស័យអចលនវត្ថុរបស់ប្រទេសចិននៅតែរងផលប៉ះពាល់ ហើយអ្នករងគ្រោះចុងក្រោយគេ មួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសគឺក្រុមហ៊ុន «Country Garden Holdings» កំពុងត្រូវបានពិភពលោកមើលនៅពេលនេះ ។

Country Garden បានប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ។ ក្រុមហ៊ុនបានខាតបង់ជាង 6 ពាន់លានដុល្លារ រហូតត្រូវបង្ខំទទួលស្គាល់ថា ហានិភ័យ នៃ «ភាពយឺតយ៉ាវលើការទូទាត់បំណុល» គឺខ្ពស់ណាស់។

ចំណុចគួរឱ្យចាប់អារម្មណ៍គឺ ប្រសិនបើបញ្ហារបស់ Country Garden កាន់តែអាក្រក់ទៅៗ ផលប៉ះពាល់ប្រហែលជាមិនត្រឹមតែកំណត់ចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិនតែមួយប៉ុណ្ណោះទេ ប៉ុន្តែ​វា​អាច​នឹង​រាល​ដាល​ដល់​«​ប្រទេស​ម៉ាឡេស៊ី​»​ ទៀតផង ដោយហេតុថា នៅទីនោះ Country Garden មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំដែលក្រុមហ៊ុនធ្លាប់ធ្វើនៅក្រៅប្រទេស ។

គម្រោងធំប្រមាណ ១០០ ពាន់លានដុល្លាររបស់Country Gardenនៅក្នុងប្រទេសម៉ាឡេស៊ី គឺស្ថិតនៅក្នុងរដ្ឋហ្សូហូ (Johor) ដោយប្រើឈ្មោះគម្រោង ៖ «Forest city» ។

Forest City គ្របដណ្តប់លើផ្ទៃដីដ៏ធំ 30 គីឡូម៉ែត្រការ៉េ ដែលបានពីការបំពេញខ្សាច់សមុទ្រទៅជាកោះចំនួន ៤ សម្រាប់ការសាងសង់ទីក្រុងថ្មី ដើម្បីឱ្យមានតំបន់ប្រើប្រាស់ផ្សេងៗ ដោយកំណត់គោលដៅបញ្ចប់នៅឆ្នាំ 2035 ។ ទីក្រុងថ្មីនេះ នឹងក្លាយជាផ្ទះសម្រាប់មនុស្សមិនតិចជាង ៧០០,០០០ នាក់ ដោយបែងចែកជាតំបន់សម្រាប់អគារការិយាល័យ ហាងលក់ទំនិញ គ្លីនិក សាលារៀន និងវាលវាយកូនហ្គោល រួមទាំងកន្លែងកម្សាន្តផ្សេងៗទៀតផង ។

Forest City គឺជាក្រុមហ៊ុនបណ្តាក់ទុន បានរួមគ្នា 60% រវាង Country Garden និង 40% ដែលនៅសល់ជារបស់ Esplanade Dangka 88 ក្រុមហ៊ុន ដើម្បីភាពសម្បូរបែប ដែលរដ្ឋាភិបាលនៃរដ្ឋហ្សូហូជាម្ចាស់ 100% ។

គម្រោង​ Forest City មាន​ការ​រីក​ចម្រើន​បន្តិច​បន្តួច ដល់​ចំណុច​ដែល​អាច​បើក​ឲ្យ​មាន​សេវា​ក្នុង​តំបន់​ពាណិជ្ជកម្ម​មួយ​ចំនួន ប៉ុន្តែបញ្ហាគឺ តំបន់ជួលជាច្រើនមិនទាន់ត្រូវមានឱកាសពេញលេញឲ្យនរណាម្នាក់បើកអាជីវកម្ម សេវាកម្មបាននៅឡើយ ទោះបីជាពួកគេគិតថ្លៃឈ្នួលក្នុងតម្លៃពិសេសក៏ដោយ ទាបជាង «តម្លៃស្តង់ដារ» ចន្លោះពី 20-30% ក្នុងអំឡុងពេលនេះ ។

ចំណែក​អ្នក​ដែល​បាន​បើក​អាជីវកម្ម​មួយ​ចំនួន​រួច​ហើយ ​ដូច​ជា​ភោជនីយដ្ឋាន ឬ​ហាង​ ងាយមានបញ្ហា មិនមានអតិថិជន មានមនុស្សតិចណាស់ដែលមកប្រើប្រាស់សេវាកម្ម ។

នោះហើយជាមូលហេតុដែលមនុស្សមួយចំនួនចាត់ទុក «ទីក្រុងថ្មី» នេះថាដូចជា «ទីក្រុងខ្មោច» ។ អគារពាណិជ្ជកម្មជាច្រើនត្រូវបានសាងសង់រួចរាល់ ប៉ុន្តែនៅតែទទេស្អាត។ មាន «ការជូនដំណឹង» អំពីការរៀបចំបណ្តឹងដើម្បីប្រមូលថ្លៃជួលផ្ទះដែលមិនបានបង់ និងថ្លៃផ្សេងៗទៀត ក្នុងការតុបតែងមុខអគារ ។ អ្វីដែលកាន់តែអាក្រក់នោះគឺ នៅ​មាន​ផ្ទៃ​ដី​ដ៏​ធំ​មួយ​នៃ​គម្រោង​ដែល​មិន​ទាន់​មាន​ចំណាត់​ការ​អ្វី​នោះ​ទេ។

អ្នក​វិភាគ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ព្រួយ​បារម្ភ ដោយ​មើល​ឃើញ​ពី​ស្ថានភាពអាក្រក់​ខ្លាំង​របស់ Country Garden ។ នៅ​ពេល​នេះមានលទ្ធភាពខ្ពស់ ដែលថាក្រុមហ៊ុនមិនអាច «កំណត់» ការប៉ះពាល់ទៅនឹងបំណុលរបស់ខ្លួន ហើយប្រហែលជាមិនអាចទប់ស្កាត់ស្ថានការណ៍មិនឲ្យរីករាលដាលពាសពេញប្រទេស និងក្លាយជាបញ្ហាសម្រាប់គម្រោងដ៏ធំសម្បើមនេះផងដែរ។

លោក សាមុយអែល តាន់ (Samuel Tan) នាយកប្រតិបត្តិនៃ KGV អន្តរជាតិ អ្នកប្រឹក្សាអចលនទ្រព្យនៅហ្សូហូ ចង្អុលបង្ហាញថា ទីក្រុង Forest City នៅតែត្រូវការការវិនិយោគដ៏ច្រើនក្នុងការសាងសង់ឡើងវិញ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធមិនទាន់បញ្ចប់ ព្រោះ​ថា​ប្រតិបត្តិការ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​ជា​ដំណាក់​កាល​ដំបូង​នៃ​គម្រោង​ប៉ុណ្ណោះ ។

លោក Qu Xingcheng អ្នកស្រាវជ្រាវនៅក្រុមហ៊ុន AmBank Research បាននិយាយថា គម្រោងតម្លៃ 100 ពាន់លានដុលារគឺត្រឹមតែ 15% ប៉ុណ្ណោះ ហើយ Country Garden នៅតែត្រូវការវិនិយោគដ៏ធំដើម្បីធ្វើឱ្យគម្រោងផ្លាស់ប្តូរ បើមិនដូច្នោះទេ គេប្រហែលជាត្រូវកែតម្រូវដើម្បីរស់ ទាំងក្នុងទម្រង់នៃការស្វែងរកដៃគូវិនិយោគថ្មី ឬកាត់ផ្តាច់ដៃគូនៅក្នុងផ្នែកខ្លះនៃគម្រោង ហើយលក់វា ឬកាត់គម្រោងទៅទំហំតូចជាងវិញ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម