វៀតណាមបញ្ជាត្រួតពិនិត្យអគារ ផ្ទះល្វែងទូទាំងប្រទេស ក្រោយកើតហេតុអគ្គីកាចសហាវមួយនៅទីក្រុងហាណូយ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី18 ខែកញ្ញា ឆ្នាំ2023 ម៉ោង 7:37 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ប្រភព mgronline

កាលពីថ្ងៃទី ១៧ កញ្ញា អាជ្ញាធរវៀតណាម បានបញ្ជាឲ្យត្រួតពិនិត្យអគារផ្ទះល្វែង (Apartment) ទូទាំងប្រទេស ក្រោយកើតឧប្បត្តិហេតុអគ្គីភ័យឆេះយ៉ាងខ្លាំងនៅពាក់កណ្តាលអធ្រាត្រនាទីក្រុងហាណូយ រហូតមាន​មនុស្សបាត់បង់ជីវិត ៥៦ នាក់រួមទាំងកុមារ ៤នាក់ និង​របួស ៣៧ នាក់ រួមទាំងដែលចាត់ទុកអគ្គីកាច​សាហាវបំផុតក្នុង ២ ទសវត្សរ៍កន្លងមក ។

នេះ​បើ​តាម​អ្នក​ជិត​ខាង និង​អ្នក​រស់​នៅ​តំបន់​នោះ ពួកគេបានឮសំឡេងស្រែក ខណៈដែលមនុស្សព្យាយាមរត់គេចតាមបង្អួចអគារ ​មាន​ច្រក​ចេញ​តែ​មួយ​ប៉ុណ្ណោះ ហើយ​គ្មាន​ជណ្តើរ​សង្គ្រោះ​បន្ទាន់​នៅ​ខាង​ក្រៅ​ឡើយ ម្ខាងនៃអគារមិនមានបង្អួចអ្វីទាំងអស់ ហើយនៅម្ខាងទៀតមានរន្ធខ្យល់តូចមួយ ។

បន្ទាប់ពីសោកនាដកម្មនេះ ប៉ូលីសនៅទូទាំងប្រទេសត្រូវបានបញ្ជាឱ្យត្រួតពិនិត្យប្រព័ន្ធការពារភ្លើងនៃផ្ទះល្វែងតូចៗ និងអចលនទ្រព្យជួលដែលមានប្រជាជនច្រើនផ្សេងទៀត ។

ក្រសួងសន្តិសុខសាធារណៈបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកបំពាននឹងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ» ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម