ទ័ព ៣ ប្រទេស សមយុទ្ធភ្ជាប់ខ្សែចង្វាក់ពីកោះអូគីណាវ៉ាជាមួយតៃវ៉ាន់ និងហ្វីលីពីន ដើម្បីទប់ទល់ចិន

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី19 ខែកញ្ញា ឆ្នាំ2023 ម៉ោង 7:39 នាទី ល្ងាច

សូរ្យសែង៖

ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia បានរាយការណ៍ថា យោធាអាមេរិកកំពុងសហការជាមួយកងកម្លាំងស្វ័យការពារជប៉ុន និងកងទ័ពអូស្ត្រាលី ដើម្បីពង្រីកប្រតិបត្តិការនាវាផ្ទុកយន្តហោះខ្នាតតូច ដើម្បីចែកចាយអាវុធសំខាន់ៗ បុគ្គលិក និងការផ្គត់ផ្គង់ស្បៀងដល់កងកម្លាំងដែលបានដាក់ពង្រាយទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្នុង​អំឡុង​ពេល​លំហាត់​សម​យុទ្ធ​ «Orient Shield» ដែល​គ្រោង​នឹង​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា ដល់ថ្ងៃទី ២៣ ខែកញ្ញា ទាំងជប៉ុន និងសហរដ្ឋអាមេរិកនឹងផ្តោតលើបញ្ហាភស្តុភារ (Logistics) ។

នេះ​បើតាម​ក្រសួងការពារជាតិ​ជប៉ុន​ កងនាវាយោធាអាមេរិក និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន កំពុងដំណើរការសមយុទ្ធយោធារួមគ្នាជាលើកដំបូង ដោយហ្វឹកហាត់​ការ​ដឹក​ជញ្ជូនសម្ភារ​នៅ​លើ​កោះ អូគីណាវ៉ា (Okinawa) និង​កន្លែង​ផ្សេង​ទៀត។

យុទ្ធសាស្ត្ររបស់កងទ័ពអាមេរិកគឺដើម្បីផ្សព្វផ្សាយអង្គភាពទៅតាមកោះដាច់ស្រយាល តាមអ្វីដែលគេស្គាល់ថាជា « First Island Chain »ដែលខ្សែចង្វាក់កោះទីមួយតភ្ជាប់កោះអូគីណាវ៉ាជាមួយតៃវ៉ាន់ និងហ្វីលីពីន ដើម្បីទប់ស្កាត់ប្រទេសចិនពីការកំណត់គោលដៅមួយទៅគោលដៅមួយ ដូច្នេះហើយទើបបណ្តាញដឹកជញ្ជូនភស្តុភារ ដើម្បីផ្គត់ផ្គង់ឲ្យទូលំទូលាយ គឺជារឿងចាំបាច់ណាស់សម្រាប់លំហាត់នេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម