ដោយ សាវុឌ្ឍ៖
លោក វ៉ូឡូឌីមៀរ សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសួរ UN នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៨ កាលពីថ្ងៃទី ១៩ កញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកថា ហេតុអ្វីបានជាឲ្យរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន ជាសមាជិកអចិន្ត្រៃយ៍របស់ UN នាពេលបច្ចុប្បន្ន ?
«សម្រាប់ពួកយើង វាមានសារសំខាន់ខ្លាំងណាស់ដែលសម្ព័ន្ធមិត្តរបស់យើង បានឮសម្តីរបស់យើង និងសារទាំងអស់របស់យើង ។ ប្រសិនបើអង្គការសហប្រជាជាតិនៅតែចិញ្ចឹមចិត្តរបៀបនឹងទៀត វាជាការគួរឲ្យសោកស្តាយបំផុត នោះគឺនៅតែមានកន្លែងសម្រាប់ភេរវកររុស្ស៊ី ។ នេះមិនមែនជាសំណួរសម្រាប់ខ្លួនខ្ញុំទេ ប៉ុន្តែវាជាសំណួរសម្រាប់សមាជិកអង្គការសហប្រជាជាតិទាំងអស់!» លោក សេលេនស្គី និយាយ បន្ទាប់ពីបានទៅជួបទាហានអ៊ុយក្រែនដែលរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងញូវយ៉ក ។
មេដឹកនាំអ៊ុយក្រែនបាននិយាយនៅ UNGA នៅថ្ងៃទី 19 ខែកញ្ញា និងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃបន្ទាប់ ដែលក្នុងនោះ រុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍នៃ UNSC ហើយមានអំណាចក្នុងការអនុវត្តសិទ្ធិវេតូរបស់ខ្លួនទៀត ៕
សមាជិកសភាអាមេរិកមានការបែកបាក់កាន់តែខ្លាំងឡើង លើបញ្ហាការផ្តល់មូលនិធិបន្ថែមដល់អ៊ុយក្រែន ។ សេលេនស្គី បានជួបជាមួយប្រធានាធិបតីអាមេរិក ចូ បៃដេន ហើយធ្វើទស្សនកិច្ចនៅសភាអាមេរិកនៅថ្ងៃទី 21 ខែកញ្ញាកន្លងទៅ ៕