កម្ពុជាផលិតមាសបាន ៩១៩ ដុំ ទម្ងន់ ៨,២៨ តោន

ព័ត៌មានសង្គមថ្ងៃសុក្រ ទី29 ខែកញ្ញា ឆ្នាំ2023 ម៉ោង 6:17 នាទី ល្ងាច

កាសែត Khmer Times ដែលត្រូវកាសែត Xinhua ស្រង់សេចក្តីរាយការណ៍ថា ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ ប្រទេសកម្ពុជាផលិតមាសបាន ៨,២៨ តោន ។

កាលពីថ្ងៃទី ២៥ ខែកញ្ញា មន្ត្រីជាន់ខ្ពស់របស់កម្ពុជារាយការណ៍ថា កម្ពុជាអាចផលិតដុំមាសសុទ្ធ ៩០% បាន ៨,២៨ តោន ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ ។

លោក អ៊ឹង ទីប៉ូឡា អគ្គនាយក​នៃ​នាយកដ្ឋាន​ធនធាន​រ៉ែ ក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន មានក្រុមហ៊ុនរុករករ៉ែមាសចំនួន ៦ កន្លែង (គិតត្រឹមថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនទាំង ៦ បានផលិតមាសបាន ៩១៩ ដុំ ទម្ងន់សរុប ៨.២៨៨ គីឡូក្រាម»។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ទទួល​បាន​ការ​ចែក​ប្រាក់​ចំណូល​ជាង ១៣ លាន​ដុល្លារ​ពី​ក្រុមហ៊ុន​រុករក​រ៉ែទាំងនេះ ។ កម្ពុជា​បាន​ចាប់​ផ្តើម​ទាញ​យក​មាស​នៅ​កន្លែង​រុក​រក​រ៉ែ​មាស​នៅ​ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីខែមិថុនា ឆ្នាំ 2021 ៕

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម