អគារមង្គលការ ក្លាយជាអគារសោកនាដកម្មដ៏រន្ធត់

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី29 ខែកញ្ញា ឆ្នាំ2023 ម៉ោង 7:00 នាទី ល្ងាច

 

ដោយ ម៉ារ៉ា៖

ប្រភពពី thaipost

១០០ នាក់បានបាត់បង់ជីវិត និងរបួស ១៥០ នាក់កាលពីថ្ងៃទី ២៧ កញ្ញា ឆ្នាំ ២០២៣ ក្នុងពិធីអាពាហ៍ពិពាហ៍មួយដែលមានភ្ញៀវជាច្រើនរយនាក់ចូលរួម ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងស្រុកការ៉ាកូស ដែលប្រជាជនភាគច្រើនជាគ្រិស្តសាសនា ។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ាក់ឲ្យដឹងថា អ្នករបួសភាគច្រើនមានអាការឆេះដងខ្លួន និងខ្វះអុកស៊ីហ្សែន ។ មន្ត្រីសង្គ្រោះមហន្តរាយបានប្រាប់ថា សំណង់រោងការប្រើវត្ថុធាតុដើមតម្លៃថោក និងមិនត្រូវតាមមាត្រដ្ឋាន ។

សាក្សីបានឃើញ ដំបូងមានបែកផ្កាភ្លើងដោយសារផ្ទុះសេ ហើយបានឆេះពិដាន និងរាលដាលកាន់តែខ្លាំង បន្ទាប់មក បានធ្លាក់បំណែកមកជាបណ្តើរៗ ។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ម៉ូហាម៉េដ ឈីអា-ស៊ូដានី បានអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមហាផ្ទៃ ព្យាយាមឲ្យអស់លទ្ធភាព ជួយជនរងគ្រោះ ហើយមន្ត្រីរាជការនៅខេត្តនីណាវេទ ត្រូវប្រកាសឲ្យកាន់ទុក្ខរយៈពេលមួយសប្តាហ៍ ។

ស្តង់ដារសុវត្ថិភាពនៅក្នុងវិស័យសំណង់របស់ប្រទេសអ៊ីរ៉ាក់ត្រូវបានមើលរំលងជាញឹកញាប់ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​របស់​ប្រទេស​កាន់តែ​យ៉ាប់យ៉ឺន​ បន្ទាប់ពី​មាន​ជម្លោះ​ជាច្រើន​ទសវត្សរ៍មក ជាលទ្ធផល កន្លែងជាច្រើនងាយនឹងកើតមានអគ្គិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម