ក្រឡេកមើលសេដ្ឋកិច្ចប្រទេសជិតខាង! សេដ្ឋកិច្ចវៀតណាមក្នងត្រីមាសទី ៣ ពង្រីកបាន ៥,៣%

សេដ្ឋកិច្ចថ្ងៃអាទិត្យ ទី01 ខែតុលា ឆ្នាំ2023 ម៉ោង 6:38 នាទី ល្ងាច

ដោយ សូរ្យសែង៖

សេដ្ឋកិច្ចវៀតណាមនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ ពង្រីកខ្លួនបាន ៥,៣% បើធៀបនឹងឆ្នាំមុន ។ នេះជាទិន្ន័យផ្លូវការផ្សាយនៅថ្ងៃទី ២៩ កញ្ញា ប៉ុន្តែ​អ្នក​ជំនាញ​ព្រមាន​ថា វា​ទំនង​ជា​នឹង​ខកខាន​តាមគោលដៅ​​របស់​រដ្ឋាភិបាលនៅចុង​ឆ្នាំនេះ ។

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​បញ្ជាក់​ថា ការកាត់បន្ថយអត្រាការប្រាក់កម្ចី ការពន្យារពេលបង់ពន្ធ ហើយការបង្កើនការវិនិយោគសាធារណៈទាំងអស់សុទ្ធតែមានផលវិជ្ជមាន ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ព្រមាន​ថា វា​នឹង​ក្លាយ​ជា​សមរភូមិ​ដ៏​ខ្លាំង​មួយ​សម្រាប់​មជ្ឈមណ្ឌល​ផលិត​សម្លៀក​បំពាក់ ស្បែកជើង និង​គ្រឿង​អេឡិច​ត្រូនិក ដើម្បីសម្រេចបាននូវគោលដៅកំណើនដែលបានកំណត់ចំនួន 6.5% សម្រាប់ឆ្នាំ 2023 នេះ ។

“វៀតណាមនឹងមានកំណើនសេដ្ឋកិច្ចនៅដំណាច់ឆ្នាំក្នុងរង្វង់ត្រឹមតែ ៤,៥-៤,៧% ដែលទាបជាងគោលដៅរបស់រដ្ឋាភិបាល ។ ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Rong Viet Stocks បានប្រាប់ AFP ថា កំណើននៅក្នុងត្រីមាសទី 4 ត្រូវបានគេរំពឹងថានឹងមានប្រហែល 6% ភាគច្រើនដោយសារតែការធ្វើឱ្យប្រសើរឡើងនៃផលិតកម្មឧស្សាហកម្ម និងការនាំចេញ ។

ក្រុមហ៊ុនផលិតស្បែកជើងធំជាងគេមួយរបស់វៀតណាម ដែលផ្គត់ផ្គង់ម៉ាកល្បីៗដូចជា Nike, Adidas និង Reebok បានប្រកាសក្នុងខែសីហា​បាន​និយាយ​ថា វា​នឹង​ជា​លើក​ទី​បី​នៅ​ឆ្នាំ​នេះ​ដែល​ពួកគេ​នឹង​ត្រូវ​បញ្ឈប់​ការងារ។

វៀតណាមរកចំណូលបានជិត 260 ពាន់លានដុល្លារពីការនាំចេញក្នុងរយៈពេល 9 ខែដំបូងនៃឆ្នាំនេះ។

ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅដំណាច់ឆ្នាំមានចំនួន 5.8% ភាគច្រើនដោយសារតែតម្រូវការខាងក្រៅខ្សោយ។

ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅដំណាច់ឆ្នាំមានចំនួន 5.8% ភាគច្រើនដោយសារតែតម្រូវការខាងក្រៅខ្សោយ ។

ការិយាល័យស្ថិតិបានរាយការណ៍ថាចាប់តាំងពីដើមឆ្នាំ កម្មករ​ក្នុង​ប្រទេស​វៀតណាម​បាន​ទទួល​ការងារ​ចំនួន ៧៧៦ ០០០ កន្លែង​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ហើយប្រាក់ចំណូលប្រចាំខែជាមធ្យមគឺប្រហែល $288 កើនឡើងជិត 7% ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម