ចាប់បានហើយ ជនសង្ស័យបាញ់នៅហាងទំនើប ស្យាម ផារ៉ាហ្គន ប្រទេសថៃ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី03 ខែតុលា ឆ្នាំ2023 ម៉ោង 7:17 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

សេចក្តីរាយការណ៍នៅល្ងាចថ្ងៃទី ៣ តុលានេះ ករណីជនបាញ់ប្រហារនៅផ្សារស្យាម ផារ៉ាហ្គន គឺជាក្មេងអាយុ ១៤ ឆ្នាំប៉ុណ្ណោះ ប្រើកាំភ្លើងខ្លី បណ្តាលឲ្យរបួស ៥ នាក់ បាត់បង់ជីវិត ៣ នាក់ ។

ជនសង្ស័យស្លៀកខោកាគីហោប៉ៅ៦ ពាក់អាវយឺតពណ៌ខ្មៅ មានពាក់ស្រោមដៃ និង​ស្បែកជើង​កវែង​ពណ៌​ខ្មៅ ​សក់​ខ្លី បារ៉េពាក់មួក បាន​ប្រើ​កាំភ្លើង​បាញ់​ជន​រង​គ្រោះ កន្លែងសម្រាកនៅជាប់ហាងទំនើប ។

ជនជាប់ចោទ​ជា​ក្មេង​ប្រុស​អាយុ​ ១៤​ឆ្នាំ ​ប្រដាប់​ដោយ​កាំភ្លើង​៩​មិល្លីម៉ែត្រ​បាន​ប្រគល់​អាវុធ ​ហើយ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ជាន់​ទី​៣​នៃ​សណ្ឋាគារ​ក្បែរ​នោះ ៕

ប្រភព sanook


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម