ពលរដ្ឋថៃស្លាប់ ១២ នាក់ និងត្រូវចាប់ចំណាប់ខ្មាំង ១១ នាក់

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី10 ខែតុលា ឆ្នាំ2023 ម៉ោង 8:20 នាទី ព្រឹក

ពលរដ្ឋថៃ ដែលភាគច្រើនជាពលករស៊ីឈ្នួលធ្វើកសិកម្មនៅប្រទេសអ៊ីស្រាអែល មានចំនួនប្រមាណ ៣០.០០០ នាក់ តាមព័ត៌មានផ្លូវការពីអ៊ីស្រាអែល ពលរដ្ឋថៃបាត់បង់ជីវិត ១២ នាក់ និងរបួស ៨នាក់ ក្នុងនេះ ២ នាក់របួសធ្ងន់ និងត្រូវចំណាប់ខ្មាំង ១១ នាក់ ។ នេះជាការបញ្ជាក់របស់លោក ចក្រភង្ស សែងមណី រដ្ឋមន្ត្រីក្រសួងការងារថៃ នៅថ្ងៃច័ន្ទ ទី ៩ ខែតុលា ឆ្នាំ២០២៣ ។

ចំណែកពលរដ្ឋ និងនិស្សិតខ្មែរ តាមរយៈបណ្តាញសង្គម បានជូនដំណឹងត្រឹមថ្ងៃទី ៩តុលាថា មានសុវត្ថិភាពទាំងអស់គ្នា តែគួរឲ្យសោកស្តាយមាននិស្សិតប្រុសរបស់យើងម្នាក់បានទទួលអនិច្ចកម្មក្នុងហេតុការណ៍នោះ ហើយយើងនៅក្នុងស្រុក សូមជូនពរពីចម្ងាយ ឲ្យពលរដ្ឋ និងនិស្សិតខ្មែរដែលមាន ៤០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល បានទទួលសុវត្ថិភាពពីសង្គ្រាមដ៏កាចសាហាវនេះ និងសូមជូនពរវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រះបារមីព្រះមហាក្សត្រខ្មែរ ជួយតាមថែរក្សាអ្នកទាំងអស់គ្នាឲ្យបានសេចក្តីសុខ និងបានមកជួបជុំគ្រួសារខ្មែរទាំងអស់គ្នា ៕

 


 

ដោយ សូរ្យសែង

ប្រភព kapook ថៃ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម