បកប្រែដោយ សូរ្យសែង៖
មកស្គាល់ "West Bank" ដែលជាតំបន់មានប្រវត្តិដ៏យូរលង់ ចាប់តាំងពីដែនដីស័ក្តិសិទ្ធិនៅយុគសម័យកណ្តាល រហូតបង្កជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន មកដល់ពេលនេះ ។
សង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលអូសបន្លាយបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ បានចាប់ផ្តើមវិលទៅរកចំណុចក្តៅម្តងទៀតក្រោយពីក្រុម«ហាម៉ាស» ឬ «អង្គការនយោបាយប្រដាប់អាវុធប៉ាឡេស្ទីន» បានបាញ់គ្រាប់រ៉ុក្កែតនៅភាគខាងត្បូងអ៊ីស្រាអែល ជាពិសេសតំបន់ហ្គាហ្សា ស្ទ្រីប (Gaza Strip)។ កត្តានេះបានធ្វើឲ្យអាជ្ញាធរអ៊ីស្រាអែលបើកស៊ីរ៉ែនដើម្បីព្រមានពីស្ថានភាពអាសន្ន ។ ក្រៅពីហ្គាហ្សា តំបន់ដែលមានជម្លោះឥតឈប់ឈររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺមានតំបន់«វេសប៊ែង»មួយទៀត ។
តំបន់ West Bank ក្នុងអតីត មានដើមណើតព្រមគ្នាជាមួយនឹងការបង្កើតរាជាណាចក្រយេរូសាឡិម ក្នុងមជ្ឈិមសម័យ(យុគកណ្តាល ក្នុងអំឡុងសតវត្សទី៥-១៥) ជាទីតាំងនៃទីក្រុងគ្រិស្តសាសនិកដ៏សំខាន់មួយ គឺបេតឡេហេម ដែលគេជឿថាជាទីក្រុងដែលព្រះយេស៊ូប្រសូត និងទីក្រុងសំខាន់ៗនៃសាសនាគ្រិស្ត ឥស្លាម និងសាសនាយូដា (ជ្វីហ្វ ឬ យូដា) ដូចជាក្រុងយេរូសាឡឹម ជាដើម ធ្វើឱ្យតំបន់ West Bank ជាផ្នែកមួយនៃដែនដីបរិសុទ្ធស័ក្តិសិទ្ធិ មុនពេលសង្គ្រាមលោកលើកទី ១ ដែលជាផ្នែកមួយនៃចក្រភពអូតូម៉ង់អស់រយៈពេលជាង 400 ឆ្នាំមកហើយ ។
តមក ក្រោយចប់សង្គ្រាមលោកលើកទី១ ចក្រភពអូតូម៉ង់ត្រូវបានបរាជ័យនិងដួលរលំ បណ្តាលឱ្យសម្ព័ន្ធមិត្តដែលឈ្នះសង្រ្គាម ដូចជាបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ប្រកាសតំបន់ West Bank គ្រប់គ្រងដោយរដ្ឋ ប៉ាឡេស្ទីន និងជាផ្នែកមួយនៃតំបន់ក្នុងអាណត្តិរបស់ចក្រភពអង់គ្លេស នៅសន្និសីទសាន់ រ៉េម៉ូ (San Remo) ក្នុងឆ្នាំ 1920 ។
ក្រោយមក មុនសង្គ្រាមលោកលើកទី២ ណាស៊ីអាល្លឺម៉ង់បានប្រកាសពីគោលនយោបាយសម្លាប់ជនជាតិជ្វីហ្វ ធ្វើឱ្យជនជាតិយូដានៅទូទាំងពិភពលោកជាពិសេសនៅប្រទេសអាល្លឺម៉ង់ ធ្វើចំណាកស្រុកដ៏ធំទៅកាន់ប៉ាឡេស្ទីន ជាពិសេសនៅតំបន់ West Bank ព្រោះជាដែនដីពិសិដ្ឋនៃជំនឿ រហូតដល់ក្រោយសង្គ្រាមលោកលើកទី ២ នៅខែឧសភាឆ្នាំ ១៩៤៨ ដែលប្រជាជនជ្វីហ្វបានប្រកាសឯករាជ្យរបស់ពួកគេដោយបង្កើតរដ្ឋអ៊ីស្រាអែល ព្រមជាមួយនឹងការតស៊ូជាមួយប៉ាឡេ ស្ទីនដើម្បីទឹកដីរបស់ខ្លួន រហូតដល់ប្រទេសហ្ស៊កដង់បានចូលមកទាមទារការគ្រប់គ្រងតំបន់ West Bank ក្នុងឆ្នាំដដែល ។
រហូតដល់ឆ្នាំ ១៩៦៧ សង្រ្គាមបានផ្ទុះឡើងរយៈពេល ៦ថ្ងៃ រវាងអ៊ីស្រាអែល ជាមួយបណ្តាប្រទេសអារ៉ាប់ រួមមាន អេហ្ស៊ីប ហ្ស៊កដង់ លីបង់ ប៉ាគីស្ថាន អ៊ីរ៉ាក់ ស៊ីរី គុយវ៉ែត និងអារ៉ាប៊ីសាអូឌីត ពេលនោះភាគីអ៊ីស្រាអែលទទួលជ័យជម្នះ ធ្វើឱ្យក្រុមប៉ាឡេស្ទីនជាក្រុមមួយក្នុងជាតិអារ៉ាប់ ត្រូវធ្វើចំណាកស្រុកពី West Bank ទៅហ្ស៊កដង់ ធ្វើឲ្យ តំបន់ West Bank នៅក្រោមអាណត្តិរបស់អ៊ីស្រាអែលតាំងពីពេលនោះមក ទោះបីជាហ្ស៊កដង់ ទាមទារកម្មសិទ្ធិលើទឹកដីនេះក៏ដោយ ។
ទោះយ៉ាងណា នៅឆ្នាំ ១៩៧៤ នៅឯកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ មានដំណោះស្រាយថា «អង្គការរំដោះប៉ាឡេស្ទីនដឹកនាំដោយលោក យ៉ាស្សេ អារ៉ាហ្វាត (Yasser Arafat) ជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនប៉ាឡេស្ទីន ។ អារ៉ាហ្វាត មានគោលនយោបាយផ្សះផ្សារជាមួយអ៊ីស្រាអែល និងត្រៀមខ្លួនវិលត្រឡប់របស់ប៉ាឡេស្ទីនទៅកាន់តំបន់ West Bank វិញ ដែលគោលនយោបាយបែបនេះ ផ្ទុយពីគោលនយោបាយរបស់ក្រុមហាម៉ាស ដែលមិនតម្រូវឱ្យមានការសម្របសម្រួល ដូច្នេះ ហាម៉ាសត្រូវបានគេចាត់ទុកជាភាគីផ្ទុយនឹងក្រុមហ្វាតា ហើយបានផ្លាស់ទៅបង្កើតមូលដ្ឋាននៅហ្គាហ្សា មុនពេលហ្សកដង់ បានដកការទាមទាររបស់ខ្លួនទៅកាន់តំបន់នេះក្នុងឆ្នាំ ១៩៨៨ ។
រហូតដល់ឆ្នាំ ១៩៩៣ អ៊ីស្រាអែល និងប៉ាឡេស្ទីន បានឈានដល់ចំណុចព្រមព្រៀងសន្តិភាពមួយ ហៅថា «កិច្ចព្រមព្រៀងទីក្រុងអូស្លូ» ដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ផ្នែកនៃកិច្ចព្រមព្រៀងគឺ បែងចែកតំបន់ West Bank ជា ៣ ផ្នែក៖
ទោះយ៉ាងណា ក្នុងរយៈពេលជាច្រើនឆ្នាំ ជនជាតិអ៊ីស្រាអែលបានចាប់ផ្តើមពង្រីកពីតំបន់ C ហើយបានតាំងទីលំនៅក្នុងតំបន់ B និង A ។ ជនជាតិប៉ាឡេស្ទីន ត្រូវបានបង្ខំឱ្យចាកចេញពីតំបន់ទាំងនោះ បង្កការមិនពេញចិត្ត និងការប៉ះទង្គិចពីមួយពេលទៅមួយពេល រហូតបច្ចុប្បន្ននេះ មានជនជាតិប៉ាឡេស្ទីនប្រមាណ 2.9 លាននាក់រស់នៅក្នុងតំបន់ West Bank និង ៤៧៥.០០០ អ្នកតាំងទីលំនៅក្នុងអ៊ីស្រាអែល ។
ដោយសារតែជម្លោះនៅតំបន់ West Bank ចាប់ពីការឈ្លោះគ្នា កុបកម្ម ឧប្បត្តិហេតុបាញ់ប្រហារ រហូតដល់ឆ្មក់ចូលភូមិរបស់ភាគីម្ខាងទៀត ហើយជម្លោះរវាងភាគីទាំងពីរមានរហូតមកដល់បច្ចុប្បន្ន ៕
សូមប្រិយមិត្ត និងសិស្ស និស្សិត ចងចាំ និងរក្សាទុកជាមេរៀនសិក្សាក្នុងប្រវត្តិសាស្ត្រ ដើម្បីយល់ដឹងពីដើមហេតុជម្លោះក្នុងភូមិភាគ មិនថាតែសង្គ្រាមរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីនតែមួយទេ រឿងរ៉ាវពេញពិភពលោកក៏ត្រូវតែផងដឹងដែរ ហើយគេហទំព័រ«មតិអ្នក»នឹងខិតខំរិះរកឯកសារនៃរឿងរ៉ាវរបស់ប្រទេសនីមួយៗនៅលើពិភពលោក មកបង្ហាញជូនជាចំណេះដឹង ៕
ប្រភពពី Britannica / BBC / Wikipedia
រូបភាពពី Jaafar ASHTIYEH / AFP - Menahem KAHANA / AFP