ឯកឧត្តម ទូច ស៊ុនណារី និងមន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តព្រះវិហារលើ ស្ថិតនៅឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី10 ខែតុលា ឆ្នាំ2023 ម៉ោង 2:25 នាទី ល្ងាច

រូបថត ជឹម ដឿ ៖

ឯកឧត្តម ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តព្រះវិហារលើ ស្ថិតនៅឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ ។

ក្នុងពិធីកាន់បិណ្ឌវេនទី១១ នេះ ឯកឧត្តមអនុប្រធាន បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាស សម្រាប់ទុកកសាងសមិទ្ធផលនានាក្នុងវត្ត និងវេរប្រគេន បង្សុកូល រាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មាន ជីដូនជីតា មាតា បិតា និងញាតិកាទាំង ៧ សន្តាន ដែលចែកឋានទៅកាន់បរលោក ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាក្ខន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា ។

ក្រោយវេរចង្ហាន់រួច ឯកឧត្តមអនុប្រធាន និងមន្ត្រីរាជការ ក៏បានចែកបច្ច័យជូនលោកយាយ លោកតា ដែលជាពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋានជាតិប្រឆាំងភេរវកម្ម បានប្រណិបតន៍ចាប់ពីបិណ្ឌវេនទី៧ រហូតដល់ពិធីភ្ជុំបិណ្ឌ ហើយថ្ងៃនេះ ជាវេនទី ១១ របស់ឯកឧត្តម អនុប្រធាន ទូច ស៊ុនណារី ។

សូមអនុមោទនា ទទួលនូវកុសលផលបុណ្យគ្រប់ៗគ្នា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម