វិបត្តិមនុស្សធម៌នៃជនប៉ាឡេស៊្ទីន ដែលគេចពីការប្រយុទ្ធគ្នារវាង អ៊ីស្រាអែល-ហាម៉ាស

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី15 ខែតុលា ឆ្នាំ2023 ម៉ោង 10:37 នាទី ព្រឹក

សាលារៀនមួយស្ថិតនៅតំបន់ខានយូសិន ភាគខាងជើងជ្រោយកាហ្សា ស្ថិតក្រោមការគ្រប់គ្រងរបស់សហប្រជាជាតិ (UN) ក្លាយជាមជ្ឈមណ្ឌលទទួលជនភៀសខ្លួនប៉ាឡេស៊្ទីន​ គេចពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអេល និងក្រុមហាម៉ាស ។

កុមារប៉ាឡេស្ទីនបានក្រាបដល់ដីត្រូវរបួសបញ្ជូនមកមន្ទីរពេទ្យ ក្នុងចំណោមកុមារជាច្រើនដែលត្រូវរបួស ។ តាមមន្ត្រីសុខាភិបាលជ្រោយកាហ្សាបានឲ្យដឹងថា មានកុមារបាត់បង់ជីវិត ៧០០ នាក់ ពីការប្រយុទ្ធគ្នានេះ ។

អ្នកជំនាញ UN និយាយថា ប្រសិនបើសង្គ្រាមកាន់តែអូសបន្លាយ ឈាម និងទឹកភ្នែករបស់ប្រជាជននៅកាហ្សាកាន់តែហូរ រីឯស្បៀងអាហារ ទឹក ភ្លើង ជម្រកស្នាក់នៅ ។ល។ កាន់តែរស់នៅវេទនាគ្មានអ្វីប្រៀប ។

នេះជានិយមន័យនៃ«សង្គ្រាម» ផលប៉ះពាល់ពីសង្គ្រាម វាវេទនាប៉ុណ្ណា អ្នកជួប និងធ្លាប់ឆ្លងកាត់ទើបដឹងរសជាតិ ហើយអ្នករស់នៅជាមួយសន្តិភាព ទើបដឹងគុណតម្ឡៃនៃសន្តិភាព ! 

ដោយ សូរ្យសែង

 

Photo by AFP - Reuters


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម