អង្គភាពប្រឆាំងអំពើពុករលួយ បើកយុទ្ធនាការផ្សព្វផ្សាយ «ទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ» ពីថ្ងៃទី ១៦ តុលា ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី17 ខែតុលា ឆ្នាំ2023 ម៉ោង 8:26 នាទី ល្ងាច

 

Bong Rith:

នេះជាថ្ងៃទី ២ (១៧ តុលា) នៃយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ» នៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និងវិទ្យាល័យបឹងត្របែក ដែលមានក្រុមការងារចំនួន ៧ ក្រុមរបស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព. ឬ ACU) ចុះទៅផ្សព្វផ្សាយ​នៅតាមវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ហើយថ្ងៃនេះជាវេនក្រុមការងារទី ៥ និងទី ៦ ប្រារព្ធធ្វើនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី និងវិទ្យាល័យបឹងត្របែក បន្ទាប់ពីម្សិលមិញ (១៦ តុលា) បានចុះទៅផ្សព្វផ្សាយដល់សិស្សានុសិស្សនៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ។

ក្រុមការងាររបស់ អ.ប.ព. ក្រុមទី៥ ដឹកនាំដោយ លោកស្រី ហ៊ុន ពុទ្ធាវី នៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និងក្រុមទី៦ ដឹកនាំដោយលោក លី សុខជឺ នៅវិទ្យាល័យបឹងត្របែក បានផ្សព្វផ្សាយដល់សិស្សានុសិស្សសរុបចំនួនប្រមាណ ១៥០ នាក់។

កាលពីចុះផ្សព្វផ្សាយថ្ងៃទី ១ នាយកសាលា ជា ស៊ីម សន្ធរម៉ុក បានរៀបចំនៅបរិវេណដងទង់ជាតិក្នុងចំនួនសិស្ស ១.០០០ នាក់ ។ សិស្សានុសិស្សមានភាពក្លាហាន ដោយផ្តល់នូវចម្លើយត្រឹមត្រូវ រួចទទួលបាននូវរង្វាន់លើកទឹកចិត្ត ជាច្រើននាក់ ។

ប៉ុន្តែសម្រាប់ថ្ងៃនេះ បានផ្លាស់ប្តូរបរិយាកាសម្តង ដោយក្រុមការងារទី ៥ និងទី៦ ផ្សព្វផ្សាយតាមថ្នាក់ពីខ្លឹមសារឱ្យសិស្សបានស្គាល់ពី អ.ប.ព. និង«ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ» អមដោយការសម្តែងសៀកពីក្រុម Juggling Clown Cambodia និងអមដោយការលេងហ្គីតាច្រៀងចម្រៀងដែលពេញនិយមរបស់យុវជន អ.ប.ព. ញុំាងឲ្យបរិយាកាសហ៊ោរកញ្ជៀវនៅក្នុងថ្នាក់ បង្កការសប្បាយរីករាយផង និងទទួលចំណេះថ្មីផង ។

ក្នុងយុទ្ធនាការនីមួយៗ ក៏មានបិទ Poster នៅក្នុងបរិវេណវិទ្យាល័យផង សិស្សកាន់បដារផង សម្រែក «ប្តេជ្ញាប្រឆាំងអំពើពុករលួយ» ទាំងនាយកសាលា អ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្សផងដែរ ។

សូមអរគុណលោកនាយកសាលា គណៈគ្រប់គ្រងសាលា អ្នកគ្រូ លោកគ្រូ ទាំងអស់ ដែលបានសម្រួលដល់កិច្ចយុទ្ធនាការ នៃទិវា ៩ ធ្នូរបស់ អ.ប.ព. ។ នេះសុឆន្ទៈដ៏វិសេសវិសាល ក្នុងការចូលរួមចំណែកឲ្យធនធានមនុស្ស និងសង្គមយើងស្អាតស្អំ ។

យុទ្ធនាការរបស់ ACU នឹងប្រព្រឹត្តទៅដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣ មិនត្រឹមតែធ្វើក្នុងវិទ្យាល័យប៉ុណ្ណោះទេ គឺធ្វើឡើងទាំងនៅតាមទីផ្សារក្នុងរាជធានី-ខេត្តទៀតផង ៕

ក្រុមការងារទី៥

 

ក្រុមការងារទី ៦

 

 

Photo by ACU

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម