សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ៩ ថ្ងៃ អ្នកកាសែតស្លា.ប់ ១២ នាក់

ព័ត៌មានសង្គមថ្ងៃពុធ ទី18 ខែតុលា ឆ្នាំ2023 ម៉ោង 6:49 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ការបាត់បង់ជីវិតរបស់អ្នកសារព័ត៌មាន នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស មានចំនួន ១២ នាក់ហើយក្នុងរយៈពេលតែ ៩ ថ្ងៃប៉ុណ្ណោះ ។ គេទស្សន៍ទាយថា ប្រសិនសង្គ្រាមនៅអូសបន្លាយ​យូរបន្តទៅទៀត នោះអ្នកកាសែតនឹងត្រូវស្លាប់ច្រើនជាងនេះ ។

សរុបស្ថិតិមកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ត្រូវបានគេប៉ាន់ប្រមាណថាមានច្រើនជាង ៣.៦០០នាក់ ។

ការរាយការណ៍ពីស្ថានការណ៍នៅតំបន់សង្រ្គាម គឺជាការងារសំខាន់សម្រាប់អ្នកយកព័ត៌មានពីភ្នាក់ងារសារព័ត៌មានជាច្រើន ប៉ុន្តែពេលនេះនៅលើសមរភូមិហាក់ដូចជាគ្រោះថ្នាក់ជាងពេលណាៗទាំងអស់ ដោយសារ​សង្គ្រាម​មិន​ទាន់​កន្លង​ផុត​ទៅ ​១០​ថ្ងៃផង ​អ្នក​កាសែត​ ១២​នាក់ត្រូវ​បាត់​បង់​ជីវិត។

កាលពីថ្ងៃទី ១៣ ខែតុលា អ្នកថតវីដេអូរបស់ Reuters ឈ្មោះ Issam Abdullah គឺជាអ្នកសារព័ត៌មានចុងក្រោយគេដែលបានស្លាប់នៅព្រំដែនអ៊ីស្រាអែល-លីបង់ ។ អ្នកកាសែត Reuters ២នាក់ទៀតបានរងរបួស ។ ដូចគ្នាដែរ អ្នកកាសែតរបស់ AFP ក៏បានត្រូវរបួសពេលកំពុងថតរូបការបាញ់កាំជ្រួចពីខាងអ៊ីស្រាអែល ។

ក្រុមអ្នកសារព័ត៌មានទាំងនេះមានពាក់មួកសុវត្ថិភាព និងអាវការពារដែលមានស្លាកយ៉ាងច្បាស់ថា «Press» ។

កាសែត Reuteurs មិនទាន់បានកំណត់ថា អ៊ីស្រាអែលជាអ្នកបាញ់ឬក៏អត់នោះទេ ប៉ុន្តែ​គេ​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នោះ​ចេញ​ពី​គោល​ដៅ​របស់​អ៊ីស្រាអែល ។ ទីភ្នាក់ងារព័ត៌មានផ្សេងទៀត រួមទាំង Al Jazeera និង AFP បាននិយាយថា សម្បកគ្រាប់ដែលបានរកឃើញ គឺជារបស់អ៊ីស្រាអែល។

ស្ថិតិគិតត្រឹមថ្ងៃទី ១៦ តុលា អ្នកកាសែតបានបាត់បង់ជីវិត ១២ នាក់ ដូចមានខាងក្រោម៖

  • អ៊ីស្សាម អាប់ឌុលឡោះហ៍ អ្នកកាសែត Reuters / កាំជ្រួចបាញ់ពីខាងអ៊ីស្រាអែល
  • សាំ មូបារ៉ាក់ អ្នកសារព័ត៌មាន Al Aqsa Radio / ការវាយប្រហារខាងអាកាសរបស់អ៊ីស្រាអែល
  • អាម៉េដ សេហាប អ្នកសារព័ត៌មាន Sowt Al-Asra Radio / ការវាយប្រហារខាងអាកាសរបស់អ៊ីស្រាអែល
  • ម៉ូហាម៉េដ ហ្វាយេស អាប៊ូ ម៉ាតារ / ការវាយប្រហារខាងអាកាសរបស់អ៊ីស្រាអែល
  • សាអ៊ីដ អាល់-ថាវីល បណ្ណាធិការ សារព័ត៌មាន Al-Khamsa / ការវាយប្រហារខាងអាកាសរបស់អ៊ីស្រាអែល
  • ម៉ូហាម៉េដ សាប់ អ្នកសារព័ត៌មាន Khabar / ការវាយប្រហារខាងអាកាសរបស់អ៊ីស្រាអែល
  • ហ៊ិឆាម អាល់ណាវ៉ាច់ចា អ្នកសារព័ត៌មាន Khabar / ការវាយប្រហារខាងអាកាសរបស់អ៊ីស្រាអែល
  • អាសាដ សាំឡាក់ អ្នកកាសែតឯករាជ្យ / ការវាយប្រហារខាងអាកាសរបស់អ៊ីស្រាអែល
  • យ៉ានិហ្វ សូហារ អ្នកសារព័ត៌មាន Israel Hayom / ការវាយប្រហារពីក្រុមហាម៉ាស
  • ម៉ូហាំម៉ាដ អាល់-សាល់ហ៊ី អ្នកសារព័ត៌មាន Fourth Authority / ត្រូវបាញ់នៅកាហ្សា
  • ម៉ូហាំម៉ាដ ចារគូន អ្នកសារព័ត៌មាន Smart Media / ត្រូវបាញ់នៅកាហ្សា
  • អ៊ីប្រាហ៊ីម ម៉ូហាំម៉ាដ ឡាហ្វី អ្នកសារព័ត៌មាន Ain Media / ត្រូវបាញ់នៅកាហ្សា

Committee to Protect Journalists= CPJ បាននិយាយថា ៨០% ដែលអ្នកកាសែតស្លាប់ក្នុងកាហ្សា ជាស្នាដៃរបស់អ៊ីស្រាអែល ហើយ ២០%ទៀត ជាស្នាដៃរបស់ក្រុមហាម៉ាស ៕

ប្រភពពី (Thairath) - cpj.org[1], cpj.org[2], thehill.comedition.cnn.com


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម