អ៊ីស្រាអែលដាក់លក្ខខណ្ឌឲ្យហាម៉ាស ដើម្បីបញ្ចប់សង្គ្រាម

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី24 ខែតុលា ឆ្នាំ2023 ម៉ោង 7:22 នាទី ល្ងាច

 

ដោយ សូរ្យសែង៖

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក ចូណាថាន ខនរីខឺស (Jonathan Conricus) បាននិយាយថា អ៊ីស្រាអែលនឹងបញ្ចប់សង្គ្រាមរបស់ខ្លួននៅតំបន់ហ្គាហ្សា លុះត្រាតែក្រុមហាម៉ាស់សុំចុះចាញ់ទាំងស្រុង រួមជាមួយនឹងការ ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលផងដែរ ។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក ចូណាថាន ខនរីខឺស (Jonathan Conricus)

«ប្រសិនបើក្រុមហាម៉ាស់ចាកចេញពីកន្លែងលាក់ខ្លួននៅក្រោមផ្ទះប្រជាជន ហើយបានយល់ព្រមដោះលែងចំណាប់ខ្មាំងរបស់យើងទាំង ២១២ នាក់ ចុះចាញ់ដោយគ្មានលក្ខខណ្ឌ សង្គ្រាមនឹងបញ្ចប់ ប៉ុន្តែប្រសិនបើពួកគេមិនធ្វើតាម យើងនឹងត្រូវចូលទៅ ហើយ​ធ្វើ​ទាល់តែ​ទទួល​បាន​ជោគជ័យ»។ លោក Conricus បាននិយាយ។

យោធាអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ដូច្នេះថា កងកម្លាំង​ជើងគោក​របស់​អ៊ីស្រាអែល​បាន​បើក​ការ​វាយលុក​កម្រិត​ជ្រៅ​ចូល​ក្នុង​តំបន់​ហ្គាហ្សា​កាលពី​យប់​មិញ ។

«​ទ័ព​ថ្មើរជើង និង​រថក្រោះ​របស់​យើង​បាន​បើក​ការ​វាយ​ប្រហារ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​តំបន់ហ្គាហ្សាកាល​ពី​យប់​មិញ។ ប្រតិបត្តិការ និង​ការ​វាយ​ប្រហារ​តាម​អាកាស​បែប​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ត្រៀម​ខ្លួន​សម្រាប់​ដំណាក់កាល​បន្ទាប់​នៃ​សង្គ្រាម»។

 

ដោយ ទីភ្នាក់ងារព័ត៌មាន InfoQuest (២៣ តុលា ២៣)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម