នាយកអនុវិទ្យាល័យចតុមុខ ប្តេជ្ញាធ្វើឲ្យសាលាស្អាតស្អំ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី27 ខែតុលា ឆ្នាំ2023 ម៉ោង 7:53 នាទី ព្រឹក

 

Bong Rith:

«…កន្លងមក អនុវិទ្យាល័យរបស់លោក បានណែនាំដល់លោកគ្រូ អ្នកគ្រូ ឲ្យឆ្លៀតយកឱកាសនៅ​ម៉ោងចុងក្រោយ បញ្ជ្រាបការយល់ដឹងអំពីផលវិបាកនៃអំពើពុករលួយ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដល់សិស្សានុសិស្ស ដើម្បីរួមគ្នាលុបបំបាត់អំពើពុករលួយឲ្យសង្គមជាតិយើងរីកចម្រើនរុងរឿង» ។ នេះជាប្រសាសន៍របស់លោក ឌឹម វីរប្ញទ្ធិ នាយកអនុវិទ្យាល័យចតុមុខ អះអាងក្នុងពេលក្រុមការងារ Media និងផ្សព្វផ្សាយរបស់អង្គភាព​ប្រឆាំងអំពើពុករលួយ ចុះទៅផ្សព្វផ្សាយស្តីពីទិវាជាតិ-អន្តរជាតិប្រឆាំងអំពើ​ពុករលួយ ៩ធ្នូ ឆ្នាំ ២០២៣» កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ ។

លោកនាយកអនុវិទ្យាល័យចតុមុខ ឌឹម វីរប្ញទ្ធិ

លោកនាយកមានប្រសាសន៍ថា ដើម្បីចូលរួមកម្ចាត់អំពើពុករលួយក្នុងសាលារបស់លោក  រៀងរាល់ខែ លោកបានចាត់តំណាងសិស្ស ឲ្យមានភាពក្លាហាន ហ៊ាននិយាយអំពីភាពមិនប្រក្រតី បញ្ហាខុសឆ្គង ភាពអសកម្ម និងចូលរួមរាយការណ៍ ដើម្បីគណៈនាយកដោះស្រាយ ក្នុងគោលបំណងតែមួយគឺ ឲ្យអនុវិទ្យាល័យរបស់លោកមានភាពស្អាតស្អំ និងរីកចម្រើន  ។ លោកថា លោកបានបង្កើតឲ្យមាន​សំបុត្រអនាមិក សម្រាប់សិស្សានុសិស្ស ក៏ដូចអាណាព្យាបាល ដែលមិនហ៊ានរាយការណ៍ផ្ទាល់ ដើម្បីបង្កើតកិច្ចពិភាក្សាប្រចាំខែ ដោយយកថ្ងៃទី ២៧ រៀងរាល់ខែ មកបើកមើលក្នុងកិច្ចប្រជុំ ដោយ​អញ្ជើញអ្នកគ្រូ លោកគ្រូពាក់ព័ន្ធ បានដឹងទាំងអស់គ្នា ។

លោក ឌឹម វីរប្ញទ្ធិ បានអំពាវនាវដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ចូលរួមកម្ចាត់អំពើពុករលួយ ដើម្បីប្រទេសជាតិយើង ក្រុមគ្រួសាររបស់យើង ។

ថ្ងៃនេះ (២៦ ខែតុលា) ជាគោលដៅទី១២ ក្នុងយុទ្ធការផ្សព្វផ្សាយទិវា ៩ ធ្នូ បន្ទាប់ពីដំណើរការបាន ១១ គោលដៅវិទ្យាល័យរួចមក ។ ក្រុមទី ១ ដឹកនាំដោយលោកស្រី សុខ សុផាន់នី និងសមាជិកជាច្រើនរូបទៀត បានសហការជាមួយគណៈគ្រប់គ្រងសាលា ចុះមកធ្វើបទឧទ្ទេសនាមស្តីអំពីអត្ថន័យ និងគោលបំណងនៃ ទិវាជាតិ អន្តរជាតិ​ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួន ១៣០ នាក់ ។

តាមការគ្រោងទុករបស់ក្រុមការងារផ្សព្វផ្សាយនៃអង្គភាពប្រឆាំងអំពើពុករលួយ នឹងបន្តចុះផ្សព្វផ្សាយនៅតាមគ្រឹះស្ថានសិក្សាមួយចំនួនទៀត រហូតដល់ទិវាទី ៩ ខែធ្នូ ឆ្នាំ ២០២៣៕

យុវតី កែវ ទិត្យផល្លី បេក្ខជន The Voice Kid Cambodia ពូកែវោហា វាចារផ្អែមត្រជាក់ ចូលរួមជាមួយយុទ្ធនាការទិវា ៩ធ្នូ របស់ ACU

យុវតី កែវ ទិត្យផល្លី 

លោកស្រី សុខ សុផាន់នី ប្រធានក្រុមផ្សព្វផ្សាយទី ១ នៃ ACU

Phot by Bora / ACU 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម