ដោយ សូរ្យសែង៖
នៅថ្ងៃសុក្រ ទី២៧ ខែតុលា លោក អេនទីណូ ប្លីនខេន (Antony Blinken) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានទទួលស្វាគមន៍លោក វ៉ាង យី (Wang Yi) ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមនៃប្រទេសចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៅវ៉ាស៊ីនតោន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី ២៦ តុលា ។
លោក ប្លីនខេន ប្រាប់លោក វ៉ាង យី ថា សហរដ្ឋអាមេរិកការប្តេជ្ញាបង្កើតឲ្យមាន «ការសន្ទនាប្រកបដោយការស្ថាបនា» ។ ចំណែកលោក វ៉ាង បាននិយាយថា ប្រទេសចិនចង់ «កាត់បន្ថយការយល់ច្រឡំរវាងភាគីទាំងពីរ» និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងការទំនាក់ទំនងគ្នា ដើម្បីវិលទៅរកស្ថិរភាព និងដំណើរការល្អជាថ្មីឡើងវិញ និងស្នើឱ្យរួមគ្នាពិចារណាឱ្យបានត្រឹមត្រូវតាមគោលការណ៍ ចៀសវាងប្រើពាក្យ«នរណាមានអំណាចច្រើនជាង?» ។
ក្រៅពីការជួបពិភាក្សាជាមួយ ប្លីនខេន សង្ឃឹមថានឹងគ្រោងជួបជាមួយទីប្រឹក្សាគោលនយោបាយសន្តិសុខជាតិរបស់សេតវិមានលោក ជេក ស៊ុលលីវ៉ាន (Jake Sullivan) ។ ទោះបីជាមិនមានការបញ្ជាក់ជាផ្លូវការ អំពីជំនួបជាមួយប្រធានាធិបតី ចូ បៃដេន ក៏ដោយ ប៉ុន្តែមនុស្សជាច្រើនជឿថាវានឹងកើតឡើង ដោយសារប្រធានាធិបតីចិន ហ្ស៊ី ជិនពីង បានផ្តល់ការស្វាគមន៍ដល់ ប្លីនខេន ដោយផ្ទាល់កាលពីក្នុងដំណើរទស្សនកិច្ចរបស់អ្នកការទូតអាមេរិកលេខមួយទៅកាន់ទីក្រុងប៉េកាំងកាលពីខែមិថុនា ឆ្នាំ ២០១៨ ។ លោក ប្លីនខេន គឺជាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលក្រុងវ៉ាស៊ីនតោន ដែលបានមកប្រទេសចិន ។
ជាងនេះទៅទៀត ភាគីជាច្រើនយល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង នឹង «ត្រួសត្រាយផ្លូវ» សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅសាន់ហ្វ្រាន់ស៊ីស្កូក្នុងខែវិច្ឆិកាខាងមុខ ៕