ស្ថានទូតចិនប្រចាំនៅថៃ មិនពេញចិត្តប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ផ្សាយញុះញង់ទាមទារឲ្យឯករាជ្យតៃវ៉ាន់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី12 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 6:19 នាទី ល្ងាច

ដោយ ម៉ារ៉ា

ស្ថានទូតចិនប្រចាំប្រទេសថៃ ចេញ​សេចក្តីថ្លែងការណ៍​មិន​ពេញចិត្ត​នឹង​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​មួយ​ចំនួន ​ដែល​គិត​ចង់​បំបែក​តៃវ៉ាន់​ចេញពី​ចិន សរសេរញុះញង់​ទាមទារ​ឯករាជ្យ​របស់​តៃវ៉ាន់ ។ នេះជាការ​បង្ហាញ​ការ​ប្រើ​ប្រាស់​សេរីភាព​សារព័ត៌មាន​ហួស​ហេតុ ។ សេចក្តីថ្លែងការណ៍លើកឡើងថា ​កុំ​បណ្តោយ​ឱ្យ​រឿង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាជន​ចិន​​កើតមានឡើង​ម្តងទៀត ។

កាលពីម្សិលមិញ (១១ វិច្ឆិកា) ហ្វេសប៊ុកស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសថៃ បានបង្ហោះសេចក្តីប្រកាស ដូចខាងក្រោម៖

ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃបានផ្សាយបទសម្ភាសន៍ជាមួយលោក Wu Zhaoxia ដែលជាអ្នកគ្រោងបំបែក តៃវ៉ាន់ចេញពីប្រទេសចិន ។ លោក Wu បានបញ្ឆេះពាក្យមិនសមហេតុសមផលអំពី «ឯករាជ្យតៃវ៉ាន់» និងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើសំណើរបស់ចិនសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធី។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​បាន​ផ្តល់​វេទិកា​មួយ​សម្រាប់​ផ្សព្វផ្សាយ​មិន​សមហេតុសមផល​ ដល់​អ្នក​ដែល​ចង់​បំបែក​តៃវ៉ាន់​ចេញពី​ប្រទេស​ចិន ដែលបំផ្លាញផលប្រយោជន៍របស់ចិន និងប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនចិន ភាគី​ចិន​ ​សម្តែង​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​នេះ​ ។

តៃវ៉ាន់​ជា​ផ្នែកមួយ​មិនអាច​កាត់ផ្តាច់​ពី​​ចិន នេះគឺជាការពិតដែលត្រូវបានទទួលយកនៅជុំវិញពិភពលោក ។ សកម្មភាពដែលជួយមនុស្សអាក្រក់ពាក់ព័ន្ធនឹងបូរណភាពទឹកដី និងប្រឆាំងការបំបែកខ្លួនរបស់ចិន គឺ​ផ្ទុយ​ទៅ​នឹង​មិត្តភាព​រវាង​ប្រជាជន​ចិន ​និង​ថៃ ។ សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ប្រទេសផ្សេងៗ និងពលរដ្ឋនៃប្រទេសផ្សេងៗ ប្រើសេរីភាពសារព័ត៌មានជាលេស ទោះ​ជា​មាន​ចំណាត់ការ​យ៉ាង​ណា​ក៏ដោយ វា​ជា​ការ​ប្រើ​ប្រាស់​សេរីភាព​សារព័ត៌មាន​ដោយ​មិន​ប្រុងប្រយ័ត្ន ។

យើងសង្ឃឹមថាប្រព័ន្ធផ្សព្វផ្សាយ ត្រូវគោរពបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ចិន។ ចូរកែទង្វើខុសឆ្គង ហើយ​កុំ​បណ្តោយ​ឱ្យ​រឿង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាជន​ចិន​ឱ្យ​កើតឡើងម្តង​ទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម