ប្រជាជននៅហ្គាហ្សា ៦១% បាត់បង់ការងារធ្វើ ក្រោយសង្គ្រាមកើតឡើង

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី13 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 6:11 នាទី ល្ងាច

ដោយ សូរ្យសែង៖

អង្គការពលកម្មអន្តរជាតិ (ILO) បាននិយាយថា ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីបបានបាត់បង់ការងារយ៉ាងហោចណាស់ 61% ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស់បានចាប់ផ្តើមនៅថ្ងៃទី 7 ខែតុលា ឆ្នាំ២០២៣ ដែលធ្វើឲ្យរងផលប៉ះពាល់​សេដ្ឋកិច្ច​របស់​ហ្គាហ្សាជាច្រើនឆ្នាំបន្ត​ទៀត ។

ILO បាននិយាយកាលពីសប្តាហ៍មុនថា បានប៉ាន់ប្រមាណការបាត់បង់ការងារនៅក្នុងទឹកដីប៉ាឡេស្ទីន ស្មើនឹង 182,000 កន្លែង នេះបើយោងតាមការវាយតម្លៃនៃផលប៉ះពាល់សេដ្ឋកិច្ច ពីជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ចុងក្រោយបង្អស់ ។

លើស​ពី​នេះ អង្គការ ILO បាន​បញ្ជាក់​ថា ប្រជាជន​នៅ​តំបន់វេសប៊ែង ប៉ាន់ប្រមាណថា 24% ឬស្មើនឹងការងារ 208,000 ក៏ត្រូវបានបាត់បង់ផងដែរ ។ ដោយផ្សំលេខជាមួយគ្នា ការបាត់បង់ការងារនៅក្នុងទឹកដីប៉ាឡេស្ទីនទាំងពីរអាចប្រែក្លាយទៅជាប្រាក់ចំណូលប្រចាំថ្ងៃប្រមាណ 16 លានដុល្លារ នេះបើយោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិឲ្យដឹង។

តំបន់ហ្គាហ្សាស្ទ្រីប ដែលស្ថិតក្រោមការបិទផ្លូវរបស់អ៊ីស្រាអែល តាំងពីឆ្នាំ ២០០៥ ទទួលរងការខ្វះខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ មុនពេលជម្លោះចុងក្រោយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ 2023 អត្រាគ្មានការងារធ្វើនៅហ្គាហ្សាគឺ 46.4% ដែលជាកម្រិតខ្ពស់បំផុតមួយនៅក្នុងពិភពលោក ជាង 80% នៃប្រជាជន Gaza រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។

លើសពីនេះទៅទៀត ការខ្វះខាតស្បៀងអាហារ ទឹក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តនៅហ្គាហ្សា បន្តកាន់តែអាក្រក់ទៅៗ ចាប់តាំងពីមានការបិទផ្លូវយ៉ាងតឹងរ៉ឹងរបស់អ៊ីស្រាអែល ហើយបានចាប់ផ្តើមទម្លាក់គ្រាប់បែក និងវាយប្រហារតំបន់នោះ។ មន្ត្រីអ៊ីស្រាអែលបាននិយាយថា យ៉ាងហោចណាស់មនុស្ស 1,405 នាក់បានស្លាប់ ដោយភាគច្រើននៃអ្នកស្លាប់គឺជាជនស៊ីវិល។

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១០,០២២នាក់ ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល តាំង​ពី​សង្គ្រាម​អ៊ីស្រាអ៊ែល និង​ហាម៉ាស​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​មុន​មក ៕

 

ប្រភពពី Aljazeera


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម