ការស្ទង់មតិមួយបង្ហាញថា អ្នកប្រើ TikTok ដើម្បីតាមដានព័ត៌មានមានការកើនឡើង

បច្ចេកវិទ្យាថ្ងៃព្រហស្បត្តិ៍ ទី16 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 8:16 នាទី ល្ងាច

ដោយ សូរ្យសែង៖

ការស្ទង់មតិបង្ហាញថា 43% នៃអ្នកប្រើប្រាស់ TikTok ប្រើប្រាស់កម្មវិធីដើម្បីតាមដានព័ត៌មានបន្ថែមលើបណ្តាញសង្គម នេះបើធៀបនឹងឆ្នាំមុនកើន ២២% ខណៈពេលដែលមនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ជាងពាក់កណ្តាលចូលចិត្តតាមដានព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ។

អង្គការស្ទង់មតិកម្រិតសកលលោក ដូចជា Pew Research Center បានស្ទង់មតិ និងវិភាគទម្លាប់ព័ត៌មានរបស់មនុស្សពេញវ័យអាមេរិកចំនួន ៨.៨៤២ នាក់ ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ បានរកឃើញថា ៦៧% នៃអ្នកឆ្លើយតប ចូលចិត្តតាមដានព័ត៌មានតាមរយៈគេហទំព័រ ឬកម្មវិធីផ្សេងៗ។

Facebook គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតចំណាត់ថ្នាក់លេខ១ ដែលមនុស្សប្រើប្រាស់ដើម្បីតាមដានព័ត៌មាន មានចំនួន 30% ខណៈដែល YouTube ជាប់ចំណាត់ថ្នាក់លេខ ២ ចំនួន 26%, Instagram 16% និង TikTok 14% ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុ​មហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានព្យាយាមកាត់បន្ថយភាពមើលឃើញនៃមាតិកាព័ត៌មាននៅលើវេទិការបស់ខ្លួន ដោយសារប្រឈមនឹងសម្ពាធបទប្បញ្ញត្តិ ប៉ុន្តែឥរិយាបថរបស់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅតែចូលចិត្តតាមដានព័ត៌មានតាមរយៈវេទិកាបែបនេះ។

លើសពីនេះទៀត ការស្ទង់មតិរបស់ Pew បានរកឃើញថា ការតាមដានព័ត៌មានតាមរយៈ Nextdoor, Facebook, Instagram និង TikTok ភាគច្រើនជាស្ត្រី ខណៈពេលដែលតាមដានព័ត៌មាននៅលើ Reddit, X, LinkedIn និង YouTube ភាគច្រើនជាបុរស ។

ការតាមដានព័ត៌មាននៅលើ X (Twitter) អ្នកប្រើភាគច្រើន ផ្តោតទៅលើព័ត៌មាននយោបាយ ដោយ ៤៦% មាននិន្នាការគាំទ្រគណបក្សសាធារណរដ្ឋ (Republic) ស្របពេលដែល ៤៩% មាននិន្នាការគាំទ្រគណបក្សប្រជាធិបតេយ្យ (Democrate) ។

ស្ថាប័នព័ត៌មានជាច្រើនត្រូវសម្របខ្លួនដើម្បីប្រកួតប្រជែងជាមួយ TikTok និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដើម្បីទាញការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ រួមទាំងការបង្កើតប្រាក់ចំណូលពីថ្លៃផ្សាយពាណិជ្ជកម្ម ដែល វិធីមួយដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ក្រុម Gen Z គឺដោយការបោះផ្សាយមាតិកានៅលើ TikTok ព្រោះវាជាកម្មវិធីពេញនិយមបំផុតដែលប្រើដោយ Gen Z ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម